សេដ្ឋកិច្ច
ក្រសួងកសិកម្ម ជំរុញការកែច្នៃកសិផលឱ្យមានស្ដង់ដា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល ២ ឬ ៣ ទស្សវត្សចុងក្រោយនេះ វិស័យកសិកម្មមានការវិវត្តមួយជាវិជ្ជមាន ដោយយើងបានចាកចេញពីស្ថានភាពនៃការខ្វះស្បៀង រហូតទៅដល់ស្ថានភាពនៃការមានស្បៀងគ្រប់គ្រាន់រហូតដល់ការនាំចេញ។

លោក ប្រាក់ ដាវីដ បានលើកឡើងនៅក្នុងវេទិកាពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោករដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ប្រាប់ឱ្យដឹងថា សុវត្ថិភាពស្បៀង ជាទូទៅយើងផ្ដោតលើផលិតផលមួយចំនួនដូចជា ស្រូវ អង្ករ បន្លែ ត្រី សាច់។ បញ្ហាយើងនៅត្រង់ថា យើងផលិតបានច្រើន យើងឃើញថា ស្រូវ អង្ករ អាចនៅសល់ ប្រមាណ ៦-៧ លានតោន បន្ទាប់ពីការនាំចេញ។
លោក ប្រាក់ ដាវីដ បន្ថែមថា៖ «យើងក៏ដឹងដែរថា ការនាំចេញ ស្រូវ អង្ករ មួយផ្នែកធំ គឺការនាំចេញស្រូវ មិនទាន់បានកែច្នៃ ហើយបើយើងមើលទៅលើសាច់យើងឃើញថា ឆ្នាំនេះ ក៏មានការវិវត្តជាវិជ្ជមាន ដូចជាការនេសាទមានកំណើនខ្ពស់ ដោយសារតែការសហការរវាងក្រសួង និងអាជ្ញាធរ ក្នុងការទប់ស្កាត់ ការនេសាទខុសច្បាប់ នៅបឹងទន្លេសាប»។

បើតាមលោក ប្រាក់ ដាវីដ បើយើងមើលទៅលើផលិតកម្មផ្សេងទៀត ជាពិសេសពាក់ព័ន្ធនឹងសាច់ដូចជា ជ្រូក និង គោ ជាដើមក៏យើងផលិតបានគ្រប់គ្រាន់ផងដែរ ហើយយើងឃើញថា ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីធានាបាននូវសន្តិសុខស្បៀងនេះ ក៏មានបន្លែ ហើយបន្លែនេះ គឺយើងផលិតបានមួយចំនួនធំហើយ តែបញ្ហាប្រឈមគឺ ការផ្គត់ផ្គង់ឱ្យមានស្ថិរភាព ហើយយើងដឹងថា បន្លែយើងអាចធ្វើបានល្អតែខែប្រាំង ដល់ខែវស្សា មានភ្លៀងធ្លាក់ច្រើន បន្លែវារលួយ ដូច្នេះហើយបានជាយើង ដោះស្រាយបញ្ហានេះ តាមរយៈការរៀបចំជាផ្ទះសំណាញ់ ដែលយើងអាចផ្គត់ផ្គង់បន្លែបានពេញមួយឆ្នាំ ប៉ុន្តែវាត្រូវការទុន។
ដូច្នេះហើយ! បានជាយើងខំប្រឹងបង្កើតតាមរយៈសហគមន៍កសិកម្មទំនើប យើងរុញការផលិតបន្លែមួយដែលអាចផលិតផ្គត់ផ្គង់បានពេញមួយឆ្នាំផង ហើយក៏អាចធានាបាននូវសុវត្ថិភាព។

មន្ត្រីដដែលរូបនេះ បញ្ជាក់ថា៖ «ការផលិត ប្រហែលត្រូវពិនិត្យមើល បើយើងផលិតបន្ថែម ប្រហែលជាមិនអាចធ្វើសម្រាប់កសិផលទាំងអស់នោះទេ។ មានមួយចំនួនយើងអាចផលិតបន្ថែម តែមួយចំនួនទៀត យើងក៏ត្រូវធ្វើការពិនិត្យមើល ជាពិសេសកសិផលមួយចំនួន ដែលយើងកំពុងតែជួបប្រទះបញ្ហាទីផ្សារ»។
លោក ប្រាក់ ដាវីដ បន្ថែមថា អ្វីដែលយើងកំពុងជំរុញបន្ថែម គឺការខិតខំប្រឹងប្រែងជំរុញការកែច្នៃ ឧទាហរណ៍ការផលិតស្រូវ ដែលស្របនឹងស្ដង់ដា អឺរ៉ុប ដើម្បីយើងអាចនាំចញទៅអឺរ៉ុបាន។ នេះជាការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឱ្យកសិករផលិតស្របទៅតាមស្ដង់ដា ដែលទីផ្សារអន្តរជាតិអាចទទួលយកបាន។
យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១ លានតោន កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


