ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោនឹងផ្លាស់ប្តូរការគិតរបស់ភ្ញៀវទេសចរអង់គ្លេស
ប្រទេសកម្ពុជាកំពុងតែសាងសង់នូវអាកាសយានដ្ឋានថ្មីដ៏ធំនិងទំនើបមួយ ប៉ុន្តែប្រទេសនេះតែងតែត្រូវបានមើលរំលងដោយភ្ញៀវទេសចរអង់គ្លេស ដោយសារតែពួកគេជ្រើសរើសប្រទេសជិតខាងកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាករយៈពេលយូរ។ នេះបើយោងតាមសារព័ត៌មាន The Sun របស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី២៨ខែសីហា។

សារព័ត៌មាន The Sun បានលើកឡើងថា ប្រទេសកម្ពុជាតែងតែត្រូវបានភ្ញៀវទេសចរពីចក្រភពអង់គ្លេសបំភ្លេចចោល ដោយតែងតែជ្រើសរើសយកការទស្សនាទៅកាន់ប្រទេសថៃនៅក្បែរនោះសម្រាប់ថ្ងៃឈប់សម្រាករយៈពេលវែងរបស់ពួកគេជំនួសវិញ។
«ប៉ុន្តែបញ្ហានេះនឹងត្រូវបានផ្លាស់ប្តូរនាពេលឆាប់នេះ ដោយសារតែការដាក់ឱ្យដំណើការនូវអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនាពេលដ៏ខ្លីខាងមុខនេះ»។ នេះបើយោងតាម The Sun។
ឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៩នេះថា៖« ការផ្សព្វផ្សាយដ៏អស្ចារ្យនៅក្នុងសារព័ត៌មានចក្រភពអង់គ្លេស សម្រាប់ប្រទេសកម្ពុជា និងសម្រាប់អាកាសយានដ្ឋានភ្នំពេញថ្មី ដែលរចនាដោយស្ថាបត្យករជនជាតិអង់គ្លេស Foster+Partners!»។

បើយោងតាមសារព័ត៌មាន The Sun អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញប្រហែល ១២ ម៉ាយពីទីប្រជុំជនក្រុង។
អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ នៅលើទំហំដី ២ ៦០០ហិកតា ដោយប្រើទឹកប្រាក់វិនិយោគចំនួន ១ ៥០០ លានដុល្លារ សាងសង់ដោយក្រុមហ៊ុន OCIC ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៤ អាចទទួលអ្នកដំណើរ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ អាចទទួលបានអ្នកដំណើរ ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ៕

គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចបានការងារសាងសង់ជាង ៧៥% និងចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារអាមេរិក។
ក្នុងពេលចុះពិនិត្យវឌ្ឍនភាពគម្រោងព្រលានយន្តហោះអន្តរជាតិតេជោកាលពីខែមិថុនា លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានថ្លែងថា ដំណើរការសាងសង់ព្រលានយន្តហោះសម្រេចបាន ៧៥% ពោលគឺស្របទៅតាមផែនការ នឹងគ្រោងដាក់ឱ្យដំណើរការហោះហើរនៅដើមឆ្នាំ ២០២៥ ខាងមុខ។
បច្ចុប្បន្នការសងសង់អាកាសយានដ្ឋានអន្តរជាតិតេជោជំហានទី១នេះ សម្រេចបានរួចរាល់មានដូចជា ស្ថានីយអ្នកដំណើរ ផ្លូវរត់ ផ្លូវបរយន្តហោះ និងផ្លូវតាក់ស៊ីក៏រួចរាល់ដែរ។
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


