Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបន្តហក់ឡើងដល់ជាង ៣១១០ ដុល្លារក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃមាសបានបន្តហក់ឡើងដល់ជាង ៣១១០ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បានលើកឡើងថា កត្តាដែលធ្វើឱ្យតម្លៃមាសកើនឡើងដោយសារ​អាមេរិក​​នឹង​កាត់បន្ថយអត្រាការប្រាក់ ០.២៥ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខនេះ ដែលធ្វើឱ្យ​លុយ​ដុល្លារ​អាមេរិកធ្លាក់ថ្លៃ ហើយរុញច្រានឱ្យតម្លៃ​ហាង​ឆេងមាសកើនឡើងតែម្ដង។

ម្ចាស់ហាងលក់មាសនៅផ្សារជម្ពូវ័ន្តប្រាប់ថា តម្លៃមាសហក់ឡើង ធ្វើឱ្យ​សកម្មភាពទិញ-លក់ ធ្លាក់​ចុះ ដោយសារការព្រួយបារម្ភរបស់អតិថិជន។

ហាងឆេងមាសលក់ចេញនៅហាង ដារ៉ា-ជាងរ៉ា ផ្សារជម្ពូវ័ន្ត តម្លៃ ៣០៧ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២៥៨៤ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើរនឹង ៣១១០ ដុល្លារ ក្នុងមួយ​តម្លឹង​នៅ​ទីផ្សារកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម