ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងឈប់នាំចូលអំបិលសម្រាប់ការប្រើប្រាស់ ចាប់ពីឆ្នាំ ២០២៥
ឥណ្ឌូណេស៊ីនឹងបញ្ឈប់ការនាំចូលអំបិលសម្រាប់ប្រើប្រាស់ចាប់ពីឆ្នាំក្រោយ ស្របតាមបទបញ្ជាប្រធានាធិបតី (Perpres) ស្តីពីឧស្សាហកម្មអំបិលជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

ប្រធាននាយកដ្ឋានកិច្ចការស្បៀងអាហារ លោក Zulkifli Hasan (Zulhas) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងកិច្ចការសមុទ្រ និងនេសាទ ថា៖ «យើងនឹងលែងនាំចូលអំបិលសម្រាប់ការប្រើប្រាស់ទៀតហើយ ចាប់ពីឆ្នាំក្រោយតទៅ។ វាគឺជាការទទួលខុសត្រូវដ៏ធំមួយ»។
បទបញ្ជាប្រធានាធិបតី បានបែងចែកខុសគ្នារវាងអំបិលសម្រាប់ការប្រើប្រាស់ និងអំបិលសម្រាប់គោលបំណងឧស្សាហកម្ម។ ក្រៅតែបញ្ឈប់ការនាំចូលអំបិកប្រើប្រាស់ លោក Zulhas បានលើកឡើងផងដែរថា រដ្ឋាភិបាលគ្រោងនឹងបញ្ឈប់ការនាំចូលអំបិលឧស្សាហកម្ម ក្នុងរយៈពេល២ឆ្នាំ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល២ឆ្នាំ យើងក៏នឹងរំពឹងថា ក្រសួងកិច្ចការសមុទ្រនឹងគ្រប់គ្រងការផលិតអំបិលឧស្សាហកម្ម។ យើងត្រូវតែផលិតវាក្នុងស្រុក។ ដូច្នេះ ២ឆ្នាំចាប់ពីពេលនេះតទៅ យើងនឹងមិននាំចូលអំបិលសម្រាប់ឧស្សាហកម្មទៀតនោះទេ»។

គោលនយោបាយទាក់ទងនឹងអំបិលនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការសម្រេចបាននូវការផ្គត់ផ្គង់ស្បៀងខ្លួនឯងដោយគ្រប់គ្រាន់ នៅឆ្នាំ ២០២៧។
គេមើលឃើញថា ទោះបីជាជាឥណ្ឌូណេស៊ីពេញទៅដោយប្រជុំកោះដែលមានឆ្នេរសមុទ្រព័ទ្ធជុំវិញគ្រប់ទិសក៏ដោយ ក៏ប្រទេសនេះនៅតែពឹងផ្អែកលើការនាំចូលអំបិល។ យោងតាមទិន្នន័យចុងក្រោយពីទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ឥណ្ឌូណេស៊ីបាននាំចូលអំបិលចំនួន ២,៨ លានតោន ក្នុងឆ្នាំ ២០២៣ នៅតម្លៃ ១,៣៥ ទ្រីលានរូពៀ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


