Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញបារម្ភថា​​ ការលក់ឡាននៅថៃ នឹង​បន្តធ្លាក់ចុះ​ ១-២ ឆ្នាំ ទៅ​មុខទៀត​

បានផុស

នៅ

​ការធ្លាក់ចុះ​នៃ​ការ​លក់​ឡាន​ក្នុងប្រទេស​ថៃ​ រំពឹង​ថា​នឹង​បន្ត​ញាំញី​ឧស្សាហកម្មរថយន្ត​ថៃ​ យ៉ាងហោចណាស់​ចន្លោះ​ពី​ ១-២ ឆ្នាំ​ខាង​មុខ​ទៀត​ ដោយ​ការ​លក់ក្នុងស្រុក​សរុប​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ដល់​ ៥៦០ ០០០ នៅឆ្នាំ​ ២០២៤​។ នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​ក្រុមហ៊ុនផលិត​រថយន្ត​​កូរ៉េខាង​ត្បូង​ Hyundai ប្រចាំប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លក់​ឡាន​ក្នុងស្រុក​ប្រចាំឆ្នាំ​កាល​ពីឆ្នាំ​ ២០២៣ មាន​ប្រមាណ​ ៧៧៥ ៧៨០ គ្រឿង​។ យ៉ាងណា​មិញ​ ​ឧស្សាហកម្មរថយន្ត​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​ធ្លាក់ចុះ​ ដោយ​ទីផ្សារ​មាន​បញ្ហាជាច្រើន រួមទាំងកំណើនសេដ្ឋកិច្ចថៃយឺតយ៉ាវ​ កម្សោយ​នៃ​អំណាចទិញរបស់អតិថិជន​ និង​លក្ខខណ្ឌវិនិច្ឆ័យកម្ចីរថយន្តដ៏តឹងរឹងពីធនាគារ និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានរថយន្តដោយសារតែ​បំណុល​គ្រួសារ​ខ្ពស់​។ ​

នាយកគ្រប់គ្រងក្រុមហ៊ុន Hyundai Mobility Thailand លោក Wallop Chalermvongsavej មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាល​មិនស្វែងរកមធ្យោបាយដើម្បីជួយលើកទីផ្សារទេ នោះ​ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ។ លោក​បន្តថា​៖ «រដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្នចំពោះការធ្លាក់ចុះនៃឧស្សាហកម្មរថយន្ត»។

ភាពលំបាកក្នុងការទទួលបានប្រាក់កម្ចី គឺជាកត្តាចម្បងនៅពីក្រោយការធ្លាក់ចុះនៃការលក់រថយន្តនៅឆ្នាំនេះ ដែលបណ្តាលឱ្យក្លឹបឧស្សាហកម្មយានយន្តនៃ​សហព័ន្ធឧស្សាហកម្មថៃ កាត់បន្ថយគោលដៅផលិតរថយន្តសរុបរបស់ខ្លួន មកត្រឹម ១,៥ លានគ្រឿងសម្រាប់ឆ្នាំ ២០២៤ ​ដែលជាកម្រិតទាបបំផុតចាប់តាំងពី ២០២១។

នៅឆ្នាំ ២០២៣​ ការផលិតរថយន្តសរុបមានចំនួន ១,៨៤ លាន​គ្រឿង​។ ​លក្ខខណ្ឌវិនិច្ឆ័យប្រាក់កម្ចីតឹងរ៉ឹង បានចាប់ផ្តើមធ្វើឱ្យទីផ្សារធ្លាក់ចុះនៅឆ្នាំនោះ ដែលបណ្ដាល​ឱ្យការលក់រថយន្តក្នុងស្រុកធ្លាក់ចុះ ជាពិសេស​ប្រភេទរថយន្តភីកអាប់សុទ្ធ។

ទោះបីជាធនាគារកណ្តាលថៃបាននិយាយថា បំណុលគ្រួសារធៀប​នឹង​ផលិតផលក្នុងសរុប បាន​ធ្លាក់ចុះ​មក​ត្រឹម​ ៨៩,៨ ភាគរយ​ នៅ​ត្រីមាស​ទី​២​ ពី​ ៩០,៨ ភាគរយ​ នៅត្រីមាសទី​១​ក្ដី​ ប៉ុន្តែ​វា​នៅ​តែ​មាន​ទំហំ​ធំ​ ដែល​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​លើ​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ក្នុងការ​ផ្ដល់​ប្រាក់​កម្ចី​។

​​ជាផ្នែក​មួយ​នៃ​ការ​ដោះស្រាយ​បញ្ហា​ លោក Wallop បានអំពាវនាវដល់រដ្ឋាភិបាលឱ្យពិចារណាកាត់បន្ថយពន្ធ​ ដើម្បី​ជំរុញ​ការ​លក់​ឡាន​ រួមជាមួយនឹងវិធានការដើម្បីទប់ទល់នឹងបញ្ហាបំណុលគ្រួសារផ្សេងៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម