ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មបន្ថែមសេវាឌីជីថលចំនួន៧ ដើម្បីផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
ដើម្បីបង្កើននូវភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវា និងការទទួលសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ខ្លួន។

ការដាក់បន្ថែមនូវប្រព័ន្ធសេវាឌីជីថលនៃត្រូវបានប្រកាសដាក់ឱ្យដំណើការជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ដែលសេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១ សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះបំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។
MISTI បានគូសបញ្ជាក់ថា៖«ការពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះជាជំហានថ្មីមួយទៀត នៅក្នុងបេសកកម្មរបស់ក្រសួង ក្នុងការផ្តល់សេវាសាធារណៈដែលលឿន ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងនឹងបន្តពង្រីកប្រព័ន្ធឌីជីថលនេះដោយបញ្ជូលសេវាជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាព ព្រមទាំងលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។

បើយោងតាម MISTI ជាមួយនឹងការបញ្ចូលសេវាបន្ថែមទៅក្នុងប្រព័ន្ធឌីជីថលនេះ ក្រសួង បានធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈសំខាន់ៗចំនួន ១៥ របស់ខ្លួន ដែលគ្របដណ្តប់អគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលជាតិមាត្រវិទ្យាកម្ពុជា, និងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់។
ក្រសួងក៏បានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់ខ្លួន ដែលសាធារណជនអាចស្វែងរកព័ត៌មានស្តីពីការចុះបញ្ជីផលិតផល (ច.ប.ផ) និងស្វែងរកព័ត៌មានស្តីពីស្តង់ដារកម្ពុជា (CS)។
«បរិវត្តកម្មឌីជីថលសេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការពង្រឹងអភិបាលកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ដោយសម្រួលការឈានចូលទៅក្នុងប្រព័ន្ធផ្លូវការ កាត់បន្ថយនីតិវិធីដោយដៃ តម្រូវការនៃការជួបផ្ទាល់ និងពេលវេលាផ្តល់-ទទួលសេវា និងសម្រួលដល់ការទូទាត់ថ្លៃសេវា»។ នេះបើយោងតាមការលើកឡើងរបស់ MISTI៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


