ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះនៅថ្ងៃបញ្ចប់ការជួញដូរ ប៉ុន្តែកើនឡើងក្នុងអត្រាប្រចាំសប្ដាហ៍ មុនត្រាំឡើងកាន់អំណាច
តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរ ប៉ុន្តែកើនឡើងក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី ដែលបង្កើនក្ដីបារម្ភពីការរំខានផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៥០ សេន ឬ ០,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៨០,៧៩ ដុល្លារ/បារ៉ែល ប៉ុន្តែបានកើនឡើង ១,៣ ភាគរយ នៅសប្ដាហ៍នេះ។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានធ្លាក់ចុះ ៨០ សេន ឬ ១ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៧,៨៨ ដុល្លារ/បារ៉ែល ប៉ុន្តែបានកើនឡើង ១,៧ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។
អ្នកជំនាញលើកឡើងថា កំណើនប្រចាំសប្ដាហ៍បណ្ដាលមកពីទណ្ឌកម្មទ្រង់ទ្រាយរបស់រដ្ឋបាលបៃដិនលើវិស័យប្រេងកាតរុស្ស៊ី ដែលធ្វើឱ្យប្រទេសអតិថិជនរុស្ស៊ីសំខាន់ៗរួមមានឥណ្ឌា និងចិន ងាកទៅរកប្រភពផ្គត់ផ្គង់ជំនួស ដែលជះឥទ្ធិពលសំខាន់លើតម្លៃប្រេង។
វិនិយោគិនក៏កំពុងរងចាំមើលគោលនយោបាយរបស់លោក ត្រាំ ដែលនឹងឡើងកាន់អំណាចនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះផងដែរ ជាពិសេសគោលនយោបាយរបស់លោកចំពោះអ៊ីរ៉ង់ដែលជាប្រទេសនាំចេញប្រេងសំខាន់មួយទៀត។ លេខាធិការរតនាគារអាមេរិក ដែលលោក ត្រាំ តែងតាំង បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើវិស័យប្រេងកាតរបស់រុស្ស៊ី ដែលការណ៍នេះអាចបន្តធ្វើឱ្យប្រេងឡើងថ្លៃ ទោះបីជាលោក ត្រាំ មានទំនោរបូមប្រេងបន្ថែមសម្រាប់ផលិតកម្មក្នុងស្រុកអាមេរិកក៏ដោយ។

ជាមួយគ្នានោះ វិនិយោគិនក៏សម្លឹងមើលកត្តាសំខាន់ៗផ្សេងទៀតដូចជាស្ថានការណ៍នៃតម្រូវការប្រេងសកល ឬកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា ដែលអាចធ្វើឱ្យហានិភ័យនៃការរំខានផ្នែកផ្គត់ផ្គង់ប្រេងស្រកស្រាន្តជាដើម៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


