ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងថយចុះតិចតួច ដោយការបារម្ភជុំវិញព្យុះសង្ឃរា Rafael បានស្រាកស្រាន្ត
តម្លៃប្រេងឆៅបានថយចុះតិចតួច ស្រាប់ការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ នៅពេលក្ដីបារម្ភពីការគំរាមកំហែងនៃព្យុះសង្ឃរា Rafael លើផលិតកម្មប្រេងអាមេរិកបានស្រាកស្រាន្ត ខណៈវិនិយោគិនបន្តសម្លឹងមើលពីស្ថានភាពទីផ្សារ ដែលកំពុងព្រួយបារម្ភថា លោក ដូណាល់ ត្រាំ នឹងចេញគោលនយោបាយធ្វើឱ្យខូចទ្រង់ទ្រាយផ្គត់ផ្គង់ប្រេង ពេលឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២៦ សេន ឬ ០,៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៥,៣៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៣៥ សេន ឬ ០,៥ ភាគរយ ដល់ ៧២,០១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ កើនជិត ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ហើយទោះបីជាការជួញដូរថ្ងៃសុក្រនេះ ធ្លាក់ចុះតិចតួចក្ដី តម្លៃប្រេងម៉ាក Brent រំពឹងថានឹងកើនឡើងជាង ៣ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ខណៈ WTI រំពឹងនឹងកើនឡើងជាង ៤ ភាគរយ។
ព្យុះសង្ឃរា Rafael ដែលបង្កការបិទផលិតកម្មប្រេងឆៅរបស់អាមេរិកមួយចំនួន រំពឹងថានឹងផ្លាស់ប្ដូរគោលដៅវាយប្រហារឆ្ងាយពីបណ្ដុំទីតាំងផលិតកម្មប្រេងរបស់អាមេរិក ហើយថមថយកម្លាំងជាបន្តបន្ទាប់ ខណៈកំណើនថ្លៃប្រាក់ដុល្លារ និងកម្សោយតម្រូវការប្រេងនៅចិន ធ្វើឱ្យកំណើនតម្លៃប្រេងមានកម្រិត៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


