ព័ត៌មានអន្ដរជាតិ
អាមេរិកមានបំណុលជាតិធំជាងគេបំផុតលើពិភពលោក តើអាមេរិកជំពាក់នរណាខ្លះ?
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា បំណុលជាតិរបស់អាមេរិកប្រហែលជាមិនខ្ពស់ដូចតួលេខនោះទេ ដោយសារតែ «ការក្លែងបន្លំ» ហើយថា រដ្ឋបាលរបស់លោកកំពុងត្រួតពិនិត្យលើការទូទាត់បំណុលរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បច្ចុប្បន្ន សហរដ្ឋអាមេរិកមានបំណុលជាតិ ឬបំណុលសាធារណៈ ចំនួន ៣៦,២ ទ្រីលានដុល្លារ ឬស្មើនឹងជាង ១២០ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប។ នេះបើតាមទិន្នន័យពីក្រសួងរតនាគារអាមេរិក។ តួលេខនេះបង្ហាញថា សហរដ្ឋអាមេរិកមានបំណុលជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។
ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកចំណាយច្រើនជាងចំណូល លោក ត្រាំ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ នឹងត្រូវអនុម័តការខ្ចីប្រាក់បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជៀសវាងការសងបំណុលមិនរួច។ ការណ៍នេះនឹងធ្វើឱ្យបំណុលជាតិកើនឡើង ខណៈអ្នកជំនាញផ្នែកថវិកាឯករាជ្យលើកឡើងថា ការកាត់បន្ថយពន្ធដែលលោក ត្រាំ ស្នើឡើង រួមទាំងការកាត់បន្ថយពន្ធសាជីវកម្ម ក៏រួមចំណែកដល់កំណើនបំណុលផងដែរ។

បំណុលជាតិអាមេរិក សំដៅលើបំណុលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជំពាក់តាមរយៈការចេញមូលបត្រកម្មសិទ្ធិ សញ្ញាប័ណ្ណ ឬប័ណ្ណរតនាគារ ទៅឱ្យអ្នកវិនិយោគ ឬម្ចាស់ឥណទានទាំងក្នុង និងក្រៅស្រុក។
តើនរណាខ្លះជាម្ចាស់បំណុលជាតិអាមេរិក?
- ប្រព័ន្ធបម្រុងទុកសហព័ន្ធអាមេរិក: ៤,៧ ទ្រីលានដុល្លារ
- សន្តិសុខសង្គម និងទីភ្នាក់ងារផ្សេងទៀតរបស់សហរដ្ឋអាមេរិក: ២,៤ ទ្រីលានដុល្លារ
- វិនិយោគិនបរទេស: ៨,៧ ទ្រីលានដុល្លារ
- វិនិយោគិនអាមេរិក និងម្ចាស់បំណុលសហរដ្ឋអាមេរិកផ្សេងទៀត: ១៩,៧ ទ្រីលានដុល្លារ
ចំពោះវិនិយោគិនបរទេស ប្រទេសជប៉ុននាំមុខគេនាំមុខគេលើម្ចាស់បំណុលជាតិអាមេរិក សរុបជាទឹកប្រាក់ ១ ០៩៩ ប៊ីលានដុល្លារ បន្ទាប់មកគឺចិន ៧ ៦៨,៦ ប៊ីលានដុល្លារ ចក្រភពអង់គ្លេស ៧៦៥,៦ ប៊ីលានដុល្លារ និងលុចសំបួ ៤២៤,៥ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


