សេដ្ឋកិច្ច
កម្ពុជា-អូស្ត្រាលី ចុះអនុស្សារណៈនៃការយោគយល់គ្នា ជំរុញការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី
វិស័យឯកជនកម្ពុជា និងអូស្ត្រាលី នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ ដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ដើម្បីលើកកម្ពស់ផលិតផលកម្ពុជា ត្រូវបានចុះហត្ថលេខានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា។
MoUs ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរួមមាន ១.ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd ២. ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd ៣. ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd ៤. ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export និង៥. Mirarth Agri Tech និង Balha Sweets៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


