សេដ្ឋកិច្ច
រាជដ្ឋាភិបាល ប្ដេជ្ញាលើកកម្ពស់ហិរញ្ញវត្ថុ តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ី
និយ័តករមូលបត្រកម្ពុជា សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) នៅថ្ងៃទី ២-៣ ខែមិថុនា ២០២៦ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព៖ ការរាយការណ៍, ការត្រៀមខ្លួនផ្នែកទិន្នន័យ និងនវានុវត្តន៍ឌីជីថល» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមវត្តមានលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងលោក HamzaAli Malik នាយកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នៃUNESCAP។

សិក្ខាសាលាកសាងសមត្ថភាពមានគោលបំណងពង្រឹងការយល់ដឹងអំពីប្រតិបត្តិការរបស់អ្នកអនុវត្តក្របខ័ណ្ឌការរាយការណ៍ និងការបង្ហាញព័ត៌មានចីរភាព, ពង្រឹងសមត្ថភាពស្ថាប័នចំពោះការត្រៀមខ្លួនផ្នែកទិន្នន័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG), កសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈដំណោះស្រាយឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងពង្រឹងកិច្ចសម្របសម្រួលពហុភាគីពាក់ព័ន្ធដោយផ្តោតលើចីរភាព។
លោក ស៊ូ សុជាតិ មានប្រសាសន៍ថា៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាពតម្រូវឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធិរវាងនិយ័តករ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកចូលរួមក្នុងទីផ្សារ។ តាមរយៈការកសាងសមត្ថភាព ការបង្កើនប្រសិទ្ធភាពនៃការរាយការណ៍អំពីចីរភាព និងការអនុវត្តការបង្ហាញព័ត៌មាន ESG ការត្រៀមខ្លួនផ្នែកទិន្នន័យឱ្យកាន់តែរឹងមាំ និងនវានុវត្តន៍ឌីជីថល យើងអាចធ្វើឱ្យប្រសើរឡើងនូវតម្លាភាព ពង្រឹងប្រសិទ្ធភាពបទប្បញ្ញត្តិ និងបង្កើតទិន្នន័យចីភាពដែលមានគុណភាពខ្ពស់»។

លោក ស៊ូ សុជាតិ បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយកសាងទំនុកចិត្តរបស់វិនិយោគិន ទាក់ទាញការវិនិយោគប្រកបដោយចីរភាព និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


