ព័ត៌មានអន្ដរជាតិ
ចិនកំណត់គោលដៅបន្ថែមលើទំនិញស្បៀង និងកសិកម្មអាមេរិក ឆ្លើយតបនឹងពន្ធ ត្រាំ
ចិនកំពុងសិក្សា និងបង្កើតវិធានការប្រឆាំងដែលពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធ ១០ ភាគរយ បន្ថែមទៀត លើផលិតផលរបស់ចិន ក្រោមលេសថាប្រទេសនេះពាក់ព័ន្ធនឹងលំហូរថ្នាំញៀនហ្វេនតានីលចូលទៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋចិន Global Times នាថ្ងៃចន្ទនេះ។

ប្រភពដែលសុំនិយាយជាអនាមិក បានអះអាងថា វិធានការតបតរបស់ចិន នឹងទំនងជារួមបញ្ចូលទាំងពន្ធគយ និងវិធានការមិនពន្ធគយជាបន្តបន្ទាប់គ្នា ហើយផលិតផលកសិកម្ម និងស្បៀងអាហាររបស់សហរដ្ឋអាមេរិក ទំនងជានឹងជាប់ក្នុងបញ្ជីគោលដៅធ្ងន់ជាងគេ។
ប្រភពបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកទទូចលើការដាក់ពន្ធឯកតោភាគី និងប្រកាសជាផ្លូវការនូវវិធានការពាក់ព័ន្ធ នោះចិននឹងអនុវត្តវិធានការប្រឆាំងដ៏ខ្លាំងក្លា»។
គួររំឭកថា ក្នុងការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ត្រាំ បានបញ្ជាក់ពីការបន្តវិធានការពន្ធ ២៥ ភាគរយ លើទំនិញម៉ិកស៊ិក និងកាណាដា និងការបន្ថែមពន្ធ ១០ ភាគរយ ទៀតលើទំនិញចិន ដែលធ្វើឱ្យអត្រាសរុបឡើងដល់ ២០ ភាគរយ។ ការគំរាមចុងក្រោយរបស់អាមេរិក បានរងនូវការជំទាស់ខ្លាំងៗពីមន្រ្តីរដ្ឋាភិបាលក្រុងប៉េកាំង ដែលឆ្លើយតបថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

មែនទែនទៅ ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ហើយវិស័យនេះមានភាពងាយរងគ្រោះជាយូររួចមកហើយក្នុងភាពតានតឹងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន។
អ្នកស្រាវជ្រាវនៅអង្គការ Oxford Global Society លោក Genevieve Donnellon-May បាននិយាយថា៖ «ទោះបីជាមានការធ្លាក់ចុះនៃការនាំចូលចាប់តាំងពីឆ្នាំ ២០១៨ ក៏ដោយ ពន្ធលើផលិតផលកសិកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាសណ្តែកសៀង សាច់ និងគ្រាប់ធញ្ញជាតិ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាអ្នកនាំចេញ និងកសិកររបស់សហរដ្ឋអាមេរិក»។
ចិន ដែលជាប្រទេសនាំចូលកសិកម្មលំដាប់កំពូល និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី ២ របស់ពិភពលោក បាននាំចូលផលិតផលកសិកម្មរបស់អាមេរិកក្នុងតម្លៃ ២៩,២៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤ ដោយនេះគឺជាការធ្លាក់ចុះ ១៤ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ដែលវាបានធ្លាក់ចុះផងដែរប្រមាណ ២០ ភាគរយ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


