ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីពិភាក្សាជាមួយក្រុមហ៊ុនឈីប ជុំវិញលទ្ធភាពពន្ធរបស់ ត្រាំ
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បានថ្លែងថា ម៉ាឡេស៊ីកំពុងពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបដែលមានមូលដ្ឋានក្នុងប្រទេសខ្លួន អំពីការសម្របខ្លួនជាមួយផលប៉ះពាល់ ដែលអាចបណ្ដាលមកពីលទ្ធភាពពន្ធរបស់សហរដ្ឋអាមេរិកលើបន្ទះឈីបនាំចូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងរបស់លោក Tengku Zafrul ធ្វើឡើងក្រោយប្រធានាធីបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែមុនថា លោកនឹងដាក់ពន្ធ ២៥ ភាគរយ ឬខ្ពស់ជាងនេះ លើបន្ទះឈីប នាំចូល ប៉ុន្តែមិនទាន់បានបញ្ជាក់ថានឹងប្រកាសឡើងនៅពេលណានោះទេ។
រដ្ឋមន្រ្តីរូបនេះ បាននិយាយក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា ម៉ាឡេស៊ីត្រូវមើលពីទំហំ និងផលប៉ះពាល់នៃពន្ធគយនោះ ព្រោះវាអាចបង្កផលអវិជ្ជមានសម្រាប់ការនាំចេញរបស់ប្រទេស។ លោកថ្លែងថា៖ «យើងកំពុងពិភាក្សាជាមួយបណ្ដាក្រុមហ៊ុន ថាតើពន្ធគយនោះ នឹងត្រូវប៉ះពាល់ដល់អ្នកប្រើប្រាស់ដែរឬទេ»។

លោក Tengku Zafrul បានលើកឡើងថា៖ «ការនាំចេញនឹងបន្ត ប៉ុន្តែត្រូវតែមាននរណាម្នាក់ ដែលត្រូវចំណាយលើថ្លៃខ្ពស់ មិនថាជាអ្នកប្រើប្រាស់ ឬក្រុមហ៊ុននោះទេ»។ លោកបន្តថា រដ្ឋាភិបាលម៉ាឡេស៊ីមិនបានពិភាក្សាអំពីអ្វីដែលខ្លួននឹងធ្វើ ឬថាតើនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីទូទាត់ផលប៉ះពាល់ពន្ធ ទេ។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលឧស្សាហកម្មបន្ទះឈីបដ៏ធំមួយ ដោយមានទាំងក្រុមហ៊ុនពហុជាតិយក្សអាមេរិកផលិតបន្ទះឈីបដាក់រោងចក្រជាច្រើន ដូចជាក្រុមហ៊ុន Intel និង GlobalFoundries ជាដើម។ លើសពីនេះ ម៉ាឡេស៊ីគឺជាប្រទេសនាំចេញបន្ទះឈីបកំពូលមួយទៅកាន់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ម៉ាឡេស៊ីបានដឹកជញ្ជូនឈីបក្នុងតម្លៃ ១៦,២ ប៊ីលានដុល្លារ ទៅអាមេរិក ដែលស្មើនឹងជិត ២០ ភាគរយ នៃការនាំចូលបន្ទះឈីបរបស់អាមេរិកទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


