សេដ្ឋកិច្ច
មន្ត្រី និងកសិករអះអាង ផ្ទុយគ្នាជុំវិញការប្រែប្រួលតម្លៃទីផ្សារគ្រាប់ស្វាយចន្ទី
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៥ បានថ្លែងបដិសេធ ចំពោះការផ្សព្វផ្សាយថា តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះនៅដើមរដូវប្រមូលផលឆ្នាំនេះ។

លោក ឃឹម ហ្វីណង់ បានអះអាង បន្ទាប់ពីសារព័ត៌មានមួយចំនួនបានដកស្រង់យកពាក្យសម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាអំពីការប្រែប្រួលថ្លៃគ្រាប់ស្វាយចន្ទី នៅក្នុងរយៈកាលថ្មីៗ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ការសន្និដ្ឋានថា គ្រាប់ស្វាយចន្ទីឆៅបានធ្លាក់ចុះយ៉ាងគំហុកនោះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៃទីផ្សារគ្រាប់ស្វាយចន្ទីឡើយ ជាក់ស្ដែងតម្លៃគ្រាប់ស្វាយចន្ទី តែងតែមានភាពខុសគ្នារវាងថ្លៃនៅដើមរដូវ និងពេលរដូវប្រមូលផលធំឈានមកដល់ អ្នកដែលស្ថិតនៅក្នុងវិស័យនេះ ប្រាកដជាដឹងច្បាស់ណាស់ថា វាគ្រាន់តែជាការប្រែប្រួលថ្លៃតាមនិន្នាការធម្មតាដែលតែងតែកើតមានឡើងរាល់ឆ្នាំ។
បើតាមអ្នកនាំពាក្យរូបនេះ៖ «បើយើងប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ ២០២៤ តម្លៃនៅឆ្នាំនេះ ក៏នៅតែល្អជាងឆ្នាំមុន និងស្ថិតនៅក្នុងកម្រិតមួយផ្ដល់ប្រាក់ចំណេញដល់កសិករ ហើយមិនមានការក្រឡុកតម្លៃគ្រាប់ស្វាយចន្ទី ដោយឈ្មួញណាមួយនោះទេ»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយប្រាប់កម្ពុជាថ្មីថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះកាលពីសប្ដាហ៍មុន នៅចំពេលដែលកសិករចាប់ផ្ដើមប្រមូលផលគ្រាប់ស្វាយចន្ទីនារដូវកាលថ្មី។
លោកថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះពី ៦០០០ រៀល ក្នុងមួយគីឡូក្រាម មកត្រឹម ៤ ៨០០ ខណៈកំពង់ធំ មានស្ថិរភាពជាងគេនៅត្រឹម ៥ ២០០ រៀល ក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកមិនមានថវិកាទិញគ្រាប់ស្វាយចន្ទីនោះទេ ពោលគឺមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលទទួលបានកម្ចីពីធនាគារ ដូច្នេះតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារវៀតណាម ដែលធ្វើឱ្យវៀតណាមទម្លាក់តម្លៃដែរ។

បើតាមលោក អួន ស៊ីឡុត សមាគមស្វាយន្ទីបានឱ្យសមាជិកដែលគាត់មានលទ្ធភាពឱ្យគាត់ហាលទុក ប៉ុន្តែយើងពិបាកហាលដោយសារតែអាកាសធាតុធ្លាក់ភ្លៀង។
ម្យ៉ាងទៀត មានក្រុមហ៊ុន Santana និងក្រុមហ៊ុន Kampu រង់ចាំកាក់ទិញនៅខេត្តព្រះវិហារ ហើយក្រុមហ៊ុន CSNC, GC, Mirarth, ជ័យសំបូរ កាក់ទិញនៅខេត្តកំពង់ធំ ដើម្បីកុំឱ្យលំហូរគ្រាប់នាំចេញទៅព្រំដែនច្រើនពេក ដើម្បីជួយឱ្យស្វាយចន្ទីនៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាម អាចមានលំហូរប្រក្រតី។
សម្រាប់ខេត្តកំពង់ធំ ល្អជាងគេ តម្លៃចន្លោះពី ៥០០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែដ៏ទៃទៀតធ្លាក់នៅ ៤៦០០-៤៨០០ ទាបជាងគេខេត្តរតនគិរីធ្លាក់ដល់ ៤៤០០ រៀលក្នុងមួយគីឡូក្រាម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


