Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារនៅថៃកើនឡើងដល់៦០នាក់

បានផុស

នៅ

ក្រុមជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញសាកសពបីនាក់បន្ថែមទៀតពីគំនរបាក់បែកនៃអគារបាក់​រលំដោយសារញ្ជួយដីនៅក្នុងទីក្រុងបាងកកកាលពីខែមុន នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៦ខែមេសានេះ។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលក្រុងបាងកក (BMA) បានរាយការណ៍ថា សាកសពត្រូវបានគេរកឃើញនៅតំបន់ជណ្ដើរយន្ត ហើយ​អាជ្ញាធររំពឹងថា ជនរងគ្រោះអាចត្រូវបានរកឃើញបន្ថែមទៀត។ បើតាម BMA ​មានជនរងគ្រោះសរុបចំនួន ១០៣នាក់ក្នុងឧបទ្ទវហេតុនេះ។ ក្នុង​នោះ ៦០​នាក់បាន​ស្លាប់ ៩​នាក់​រង​របួស និង​៣៤​នាក់​បាត់​ខ្លួន។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងកម្ទេច និងស្វែងរកដែលកំពុងបន្តនេះបានកាត់បន្ថយ កម្ពស់នៃកម្ទេចកម្ទីពី ៥.៧៧ ម៉ែត្រ មកត្រឹម៤.៣ម៉ែត្រគិតត្រឹមថ្ងៃសុក្រ។ ប្រតិបត្តិការនេះកំពុងដំណើរការទៅតាមផែនការ ដោយមានគោលដៅឈានដល់ជាន់ទីមួយនៅចុងខែមេសា។

(រូបភាព៖ The Nation)

BMA ក៏បានប្រកាសពន្យាពេលផុតកំណត់នៃការដាក់ពាក្យស្នើសុំជំនួយសង្គ្រោះគ្រោះមហន្តរាយដល់ថ្ងៃទី២ខែឧសភាផងដែរ។ ការបន្ថែមនេះមានគោលបំណងដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដែលមិនអាចដាក់ពាក្យសុំបានក្នុងអំឡុងពេលបុណ្យចូលឆ្នាំថៃ។ រហូតមកដល់ពេលនេះ បុគ្គលចំនួន ៣៩ ១២៧នាក់បានដាក់ពាក្យសុំជំនួយសង្គ្រោះគ្រោះមហន្តរាយ ដោយចំនួនពាក្យស្នើសុំច្រើនជាងគេ ៥ ១៦៧ បានមកពីខណ្ឌ Chatuchak។

គួរបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋដែលកំពុងសាងសង់ (SAO) នៅលើផ្លូវ Kamphaeng Phet 2 បានដួលរលំកាលពីថ្ងៃទី២៨​ខែមីនា បន្ទាប់ពីផលប៉ះពាល់នៃការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដោយ​បាន​ធ្វើ​ឲ្យ​កម្មករជាងមួយរយនាក់​ជាប់​ខ្លួន​នៅខាងក្នុង៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម