Connect with us

ព័ត៌មានជាតិ

ជំងឺសារទឹក សម្លាប់​សត្វគោ ក្របីងាប់​​ត្រឹម​តែ​ ៣-៤ ម៉ោង

បានផុស

នៅ

ជំងឺសារទឹកលើសត្វគោ ក្របី ជាជំងឺដ៏ស្រួចស្រាវអាចធ្វើឲ្យសត្វងាប់ក្នុងរយៈពេលយ៉ាងខ្លីពី ៣-៤ ម៉ោង ឬយ៉ាងយូរ ២៤​ម៉ោង។ នេះតាមការឲ្យដឹងពីលោក កេត សារឿន ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។

ភាគច្រើនជំងឺនេះច្រើនមានសភាពសាហាវ ឬសាហាវខ្លាំងក្លា ដែលបណ្ដាលឲ្យសត្វងាប់ក្នុងរយៈពេលពី ៦ ទៅ ២៤​ម៉ោង ក្រោយពីចេញរោគសញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កេត សារឿន បាន​លើកពី​រោគសញ្ញា​ដែល​អាច​កត់សម្គាល់​ដំបូងសត្វគ្រុនក្តៅ ស្ញោរឈឺ​មិនចង់ឈានជើងដើរ បន្ទាប់​មក​ហៀរ​ទឹកមាត់ ហៀរទឹកសំបោរ។

គេអាច​កត់​សម្គាល់រោគសញ្ញា​ក៏​ឃើញមាន​ហើម​នៅជុំវិញបំពង់ក ហើយរាលដាលទៅដល់ចន្លោះជើងមុខឡើងទៅដល់ត្រង់ត្រចៀក ហើយជួនកាលជុំវិញក្បាលទៀតផង។ កន្លែងហើម​ក៏​ឡើងក្តៅមានសភាពទន់ដូចម្សៅលាយមេរួច អណ្តាតអាចហើម​តឹង និងលៀនចេញមកក្រៅ។ ឯការដកដង្ហើមពិបាក ហើយសត្វច្រើនតែងាប់ក្នុងរយៈពេលយ៉ាងខ្លីចន្លោះពី ៤-៥ ម៉ោង ជួន​កាល​ក៏អាចរស់នៅបាន ៣-៤ ថ្ងៃ។ ចំពោះការជាសះស្បើយឡើងវិញកម្រមានណាស់ ជាពិសេសចំពោះសត្វក្របី។

លោក បន្តថា វិធីបង្ការការពារជំងឺនេះ មានតែការចាក់ថ្នាំការពារជំងឺប៉ុណ្ណោះ ចាក់វ៉ាក់សាំងការពារហើយសត្វត្រូវចងមើលថែជាប្រចាំ មិនអាចលែងចោលផ្តេសផ្ដាសបានទេ ត្រូវមើលថែទាំ។

បើតាម​លោក កេត សារឿន ជារៀងរាល់ឆ្នាំ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ តែងតែចុះផ្សព្វផ្សាយអប់រំណែនាំអំពីរោគសញ្ញាជំងឺសារទឹកសត្វគោ ក្របី ជូនដល់ប្រជាពលរដ្ឋ ហើយការចាក់វ៉ាក់សាំងការពារជំងឺនេះ គឺធ្វើឡើងក្នុង ១ឆ្នាំ ២ដង នៅដើមរដូវប្រាំង និងដើមរដូវវស្សា ទៅតាមឃុំនីមួយៗ ដែលរហូតមកដល់ពេលនេះ សរុបចំនួនប្រហែលជា ២ម៉ឺនក្បាលនៅទូទាំងខេត្តក្រចេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តចុះរដ្ឋបាលតំបន់ស្មុគស្មាញ បុរីកីឡា រក្សាសន្តិសុខជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កាន់តែក្តៅ! រដ្ឋមន្ត្រីប៉ាគីស្ថាន គំរាមបាញ់នុយក្លេអ៊ែរ លើ ឥណ្ឌា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ៊ូធី លែង​សូវ​ហ៊ាន​បាញ់​មីស៊ីល​ ក្រោយ​​អាមេរិកវាយ​ប្រហារ​​ជាង ៨០០​លើក ​តាំងពីពាក់​កណ្ដាល​ខែ​មីនា

សន្តិសុខសង្គម៥ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

ព័ត៌មានជាតិ៤ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

Sokha Hotels

ព័ត៌មានពេញនិយម