ព័ត៌មានជាតិ
កម្ពុជាកំពុងបង្ហាញអំពីសក្ដានុពលនានា និងសម្បត្តិបេតិកភណ្ឌក្នុងពិព័រណ៍ពិភពលោក ២០២៥នៅជប៉ុន
លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹង សម្រាប់ការចូលរួមរបស់កម្ពុជានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅជប៉ុន លើកនេះ គឺកម្ពុជាបានកំពុងបង្ហាញរាល់គ្រប់សក្កានុពលរបស់ខ្លួន រួមទាំងសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ និងវិស័យសក្តានុពលនានាដើម្បីទាក់ទាញវិនិយោគិនផងដែរ។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» លោក សំហេង បូរ៉ា បានលើកឡើងថា ពាក់ព័ន្ធការរៀបចំពិព័រណ៍ពិភពលោក ត្រូវមានការផ្សារភ្ជាប់ច្រើន ដោយក្នុងនោះជាតម្រូវការរបស់ពិព័រណ៍ពិភពលោក គឺនៅតាមពន្លាជាតិនីមួយៗត្រូវតែមានចំណុចពាក់ព័ន្ធនិងវប្បធម៌ ការអភិវឌ្ឍន៍ សក្ដានុពលរបស់ប្រទេសជាតិ និងការរីកចម្រើនរបស់ប្រទេសនីមួយៗ ក៏ដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។
លោកថា៖« ជាក់ស្តែង ក្នុងការចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកានេះ កម្ពុជាបានរៀបចំសាងសង់ពន្លាជាតិកម្ពុជាដោយរំលេចអំពី “ប្រាសាទកោះកេរ” ជាគោល ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែប និងបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏ល្អឯក»។
លោកបានថ្លែងបន្ថែមទៀតថា៖« កម្ពុជាក៏នឹងនាំយកថែវនៃប្រាសាទអង្គរទៅដាក់បង្ហាញដល់ពិភពលោក ឱ្យកាន់តែស្កាល់ច្បាស់ពីបេតិកភណ្ឌជាតិរបស់យើង។ ជាងនេះទៀតដើម្បីបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់កម្ពុជា កម្ពុជាក៏បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីរំលេចថាកម្ពុជាយើង មានបេតិកភណ្ឌដ៏សំខាន់ មានប្រសាទដ៏រឹងមាំ ដែលនេះជាគ្រឹះដើម្បីរីកចម្រើន និងមានការរៀបចំជាវាលស្រែដាំដុះស្រូវនៅក្នុងពន្លាបន្ថែម មានភ្លើងបភ្លឺបង្ហាញចេញជាស្រូវដ៏ស្រស់ស្អាតផងដែរ»។

«នៅក្នុងបរិវេណនៃពន្លារបស់កម្ពុជា គឺមិនបានរៀបចំបែបជាបុរាណសុទ្ធ ឬបែបណានោះទេ ព្រោះគោលបំណងដែលកម្ពុជាចូលរួមនៅក្នុងពិព័រណ៍ពិភពលោកលើកនេះ គឺបង្ហាញពីគ្រប់សក្ដានុពលរបស់កម្ពុជា បេតិកភណ្ឌដ៏ស្រស់ស្អាតរបស់យើង និងមានការបូកបញ្ចូលទាំងភាពទាន់សម័យ»។ លោកបន្ថែមបែបនេះ។
លោក សំហេង បូរ៉ា បានបន្ថែមថា ពាក់ព័ន្ធនិងពាណិជ្ជកម្មវិញម្តង ក៏មានបង្ហាញពីកសិផល ផលិតផលកែច្នៃ និងសម្លៀកបំពាក់ជាដើមដែលសុទ្ធសឹងតែជាផលិតផលដែលផលិតឡើងដោយស្នាដៃប្រជាពលរដ្ឋកម្ពុជាផ្ទាល់។
ប្រទេសជប៉ុន ជាម្ចាស់ផ្ទះទទួលរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា ក្រោមប្រធានបទ “រៀបចំ សង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដោយមានរយៈពេល ៦ខែ នៅលើផ្ទៃដីទំហំ ១ ៥៤ហិកតា ដោយទទួលបានការ អនុញ្ញាតពីការិយាល័យពិព័រណ៍អន្តរជាតិ (Bureau International des Epositions-BIE) នៃប្រទេសបារាំង និងមានប្រទេសចូលរួមជាផ្លូវការចំនួន ១៥៨ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន៧៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


