ព័ត៌មានអន្ដរជាតិ
ថៃស្នើទៅអាមេរិក ឱ្យកំណត់ពន្ធលើទំនិញខ្លួនត្រឹម ១០%
កាសែតថៃ The Nation បានស្រង់សម្ដីប្រភពពីក្រសួងហិរញ្ញវត្ថុថៃដោយមិនបង្ហាញឈ្មោះថា ក្រុមការងារចរចាពន្ធថៃ បានស្នើទៅសហរដ្ឋអាមេរិកសុំពេលបន្ថែមដើម្បីការចរចា និងបញ្ចុះអត្រាពន្ធឱ្យនៅត្រឹម ១០ ភាគរយ ដូចគ្នានឹងអត្រាពន្ធមូលដ្ឋានដែលអាមេរិកដាក់លើប្រទេសមួយចំនួន។

ខណៈពន្ធគយបដិការដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពន្យារពេលអនុវត្ត ៩០ ថ្ងៃ គ្រោងនឹងចូលជាធរមានជាថ្មីនាថ្ងៃ ៩ កក្កដាខាងមុខនោះ ប្រភពពីក្រសួងដដែលបាននិយាយថា វាមានលទ្ធភាពខ្ពស់ដែលសហរដ្ឋអាមេរិកអាចព្រមបន្ថែមពេលចរចាហួសកាលកំណត់ ៩០ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានពេលចរចាបន្ថែមជាលម្អិត។
ប្រភពបន្តថា ដើមឡើយ សហរដ្ឋអាមេរិកបានស្នើដំឡើងពន្ធលើទំនិញថៃពី ១០ ភាគរយ ទៅ ១៨ ភាគរយ ដែលទាបជាងអត្រាដើម ៣៦ ភាគរយ ប៉ុន្តែរួមបញ្ចូលនូវលក្ខខណ្ឌផ្សេងៗលើសពីពន្ធគយ។
គួរកត់សម្គាល់ថា ថ្មីៗនេះមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកកំណត់ដាក់ពន្ធលើថៃ ១៨ ភាគរយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានច្រាលចោលនូវព័ត៌មាននេះ។ លោក Pichai បាននិយាយថា លោកគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកអាមេរិកក្នុងនាមជាប្រធានក្រុមចរចាថៃ ដើម្បីចូលរួមការចរចា ដែលអាមេរិកបានយល់ព្រម នៅសប្តាហ៍នេះ។

រដ្ឋមន្ត្រីដដែល បានកត់សម្គាល់ថា ការចរចាត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ដោយសារតែសហរដ្ឋអាមេរិកបានចាត់តាំងអ្នកចរចានៅកម្រិតផ្សេងៗ រួមទាំងនាយកដ្ឋានពាណិជ្ជកម្ម អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងសូម្បីតែលេខាធិការរតនាគារ។
បើតាម លោក Pichai ថៃបានពិភាក្សាជាមួយសហរដ្ឋអាមេរិកនាពេលកន្លងមក ដោយផ្ដោតលើអត្រាពន្ធគយ របាំងពាណិជ្ជកម្មមិនមែនពន្ធគយ ការបង្កើនការនាំចូលរបស់សហរដ្ឋអាមេរិក ការដោះស្រាយការក្លែងបន្លំនៃប្រភពដើមទំនិញ និងការដោះស្រាយបញ្ហាដឹកជញ្ជូនទំនិញកាត់ប្រទេសដៃគេចពន្ធ និងជំរុញការវិនិយោគថៃនៅអាមេរិកជាដើម៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


