ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិន កើនឡើងជាថ្មីខែមុន ខណៈហានិភ័យនៅបន្ត
សកម្មភាពរោងចក្រនៅចិនបានបង្ហាញពីកំណើនជាថ្មីកាលពីខែមិថុនា ក្រោយធ្លាក់ចុះ ២ ខែមុននោះជាប់ៗគ្នា ទោះបីជាហានិភ័យទាំងក្នុង និងក្រៅស្រុក ដែលជះឥទ្ធិពលលើការបញ្ជាទិញ នៅបន្តក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លទ្ធផលស្ទង់មតិប្រចាំខែរួមគ្នានៃក្រុមហ៊ុន,ឯកជន Caixin និង S&P Global បានបង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) បានកើនឡើងដល់ ៥០,៤ នៅខែមិថុនា ធៀបនឹង ៤៨,៣ នៅខែឧសភា។ ពិន្ទុក្រោម ៥០ ជាទូទៅបង្ហាញពីការធ្លាក់ចុះ។
យ៉ាងណាមិញ PMI ប្រចាំខែមិថុនា ពីការិយាល័យស្ថិតិជាតិចិន វិញ មានត្រឹម ៤៩,៧ ពិន្ទុប៉ុណ្ណោះ ដែលនោះប្រសើរឡើងជាង ៤៩,៥ ពិន្ទុ នៅខែឧសភា។ PMI របស់ស្ថាប័នរដ្ឋចិនដដែល បង្ហាញពីការធ្លាក់ចុះសកម្មភាពរោងចក្រ ៣ ខែជាប់ៗគ្នា។
ទោះយ៉ាងណាក៏ដោយ សេដ្ឋវិទូចិនបាននិយាយថា ការផ្គត់ផ្គង់ និងតម្រូវការផលិតកម្មបានងើបឡើងវិញក្នុងខែមិថុនា ប៉ុន្តែហានិភ័យពីខាងក្រៅ ជុំវិញភាពស្រពិចស្រពិលផ្សេងៗ រួមទាំងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក នៅតែបន្តមាន។
ការស្ទង់មតិ Caixin បានបង្ហាញថា ការបញ្ជាទិញថ្មីសរុបបានកើនឡើងក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះនៅខែឧសភា ដោយថៅកែរោងចក្របានលើកឡើងពីភាពប្រសើរឡើងនៃលក្ខខណ្ឌពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយដើម្បីជំរុញការលក់។ នោះបានជំរុញឱ្យទិន្នផលរោងចក្រឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


