Connect with us

ព័ត៌មានអន្ដរជាតិ

Nikkei Asia៖ មន្រ្តីអាមេរិកកំពុងរៀបគម្រោងឱ្យ ត្រាំ ធ្វើទស្សនកិច្ចទៅចិន​ ឆ្នាំនេះ

បានផុស

នៅ

កាសែតជប៉ុន Nikkei Asia បាន​រាយការណ៍កាលពីចុងសប្ដាហ៍មុនថា មន្រ្តីសហរដ្ឋអាមេរិក​កំពុងរៀបចំគម្រោងសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅចិន​នៅចុងឆ្នាំនេះ ដោយ​អមដំណើរដោយ​នាយកប្រតិបត្តិរាប់សិបនាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទស្សនកិច្ចនោះ រំពឹងថានឹង​ដូចទស្សនកិច្ចរបស់លោក ត្រាំ ទៅ​អារ៉ាប៊ីសាអូឌីត​កាលពីខែឧសភា ដែលកាលនោះ លោកត្រូវបាន​អមដោយ​​នាយកប្រតិបត្តិ​ក្រុមហ៊ុន​យក្សនៅអាមេរិកជាង ៣០ ​ដូចជា លោក អេឡុន ម៉ាសក៍ (Tesla) លោក Sam Altman (OpenAI) និងលោក​ Andy Jassy ​(Amazon) ជាដើម​ ហើយសម្រេចបាន​កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ប្រមាណ ២ ទ្រីលានដុល្លារ។

គួររំឭកថា លោក ត្រាំ ធ្លាប់​ប្រកាសតាម​បណ្ដាញសង្គមថាលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពី​និយាយគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​តាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា។ ក្នុងការហៅទូរស័ព្ទកាលនោះ លោក ត្រាំ បាន​និយាយថា៖ «​គាត់ (លោក ស៊ី) បានអញ្ជើញខ្ញុំទៅប្រទេសចិន ហើយខ្ញុំបានអញ្ជើញគាត់មកទីនេះ»។

ប្រសិនបើកើតឡើង ​ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ត្រាំ ទៅ​ចិននឹង​ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកចំពោះ​ចិន ពីការប្រើប្រាស់ការគំរាមកំហែង​ ទៅជាការចរចាសម្រាប់គោលដៅរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម