សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើរោងចក្រផលិតទុយោ បង្កើនការផលិតឱ្យមានគុណភាពខ្ពស់
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី ស្នើរោងចក្រផលិតទុយោទឹក TCU ផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០។

នៅក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដើម្បីជំរុញការវិនិយោគឯកជនប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោក រដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាកំពុងអភិវឌ្ឍ ហើយយើងត្រូវការផលិតផលទុយោដែលមានគុណភាពខ្ពស់កាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលដៅឆ្នាំ២០៣០ របស់យើង។ ដូច្នេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន និងត្រូវសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានបង្ហាញឆន្ទៈសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធវិញ្ញាបនបត្រកម្ម ស្តង់ដាជាតិ និងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត។

សូមជម្រាបថា រោងចក្រផលិតទុយោ TCU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ លើផ្ទៃដី ៨០.០០០ ម៉ែត្រការ៉េ និងមានបុគ្គលិកប្រមាណ១២០នាក់ រួមទាំងបុគ្គលិកជនជាតិខ្មែរប្រមាណ១០០នាក់ផងដែរ។
ក្រុមហ៊ុនផលិតទុយោច្រើនប្រភេទ រួមមានទុយោទឹកស្អាត លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និង លូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា៕


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


