ព័ត៌មានអន្ដរជាតិ
ការគំរាមបំផ្ទុះគ្រាប់បែក ជំរុញវិបត្តិទេសចរណ៍នៅខេត្តភូកេត របស់ថៃ
ព័ត៌មានជុំវិញការគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ រួមទាំងសកម្មភាពសង្ស័យពាក់ព័ន្ធនឹងភេរវកម្មថ្មីៗនេះនៅភាគខាងត្បូងនៃប្រទេសថៃ កំពុងជួញជំរុញវិបត្តិទេសចរណ៍នៅខេត្តភូកេត របស់ថៃ ដែលប្រឈមនឹងបញ្ហាផ្សេងៗរួចហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod ។

ការគំរាមកំហែងភេរវកម្ម ជម្លោះអ៊ីស្រាអែល-ហាម៉ាស និងការព្រមានពីរលកស៊ូណាមិ បង្កជារលកនៃការលុបគម្រោងដំណើរកម្សាន្តលើកោះគូកេត ទាំងពីសំណាក់ភ្ញៀវទេសចរថៃ និងអន្តរជាតិ នៅរដូវទាបឆ្នាំនេះ។ ការណ៍នេះ បណ្ដាលឱ្យអត្រាស្នាក់នៅសណ្ធាគារធ្លាក់ចុះជាគំហុក ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍ បើមិនរាប់សម័យកូវីដ១៩ចូល។
កម្សោយនៃចំនួនភ្ញៀវ ធ្វើឱ្យសណ្ឋាគារជួបការលំបាកក្នុងការបើកដំណើរ ដោយសណ្ឋាគារលំដាប់ផ្កាយ ៤ មួយចំនួន កំពុងកាត់បន្ថយតម្លៃ ដើម្បីប្រកួតប្រជែងជាមួយសណ្ឋាគារលំដាប់ផ្កាយ ៣ ហើយមួយចំនួនទៀត ថែមទាំងផ្អាកការងារបុគ្គលិកបណ្ដោះអាសន្នដោយមិនបានប្រាក់ខែ។
ប្រភពពីម្ចាស់សណ្ឋាគារដ៏ធំមួយនៅភូកេត បានប្រាប់កាសែត «Prachachat Business» ថា ប្រតិបត្តិករសណ្ឋាគារជាច្រើននៅភូកេតបច្ចុប្បន្ន កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ខណៈមានភ្ញៀវជាច្រើនលុបចោលការកក់បន្ទប់ទុកមុន នៅ ១-៤ សប្ដាហ៍ខាងមុខ ។

សណ្ឋាគារមួយកត់ត្រាពីការធ្លាក់ចុះនៃការកក់បន្ទប់ពី ២០-៣០ ភាគរយ ដែលនេះជាការធ្លាក់ចុះគំហុកបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ដោយមិនរាប់បញ្ចូលវិបត្តិកូវីដ១៩ ដែលធ្វើឱ្យសកម្មភាពទេសចរណ៍ធ្លាក់ចុះទូទាំងពិភពលោក។
មូលហេតុសំខាន់ៗរួមមានសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលនាំឱ្យមានការថយចុះនៃអ្នកទេសចរពីក្នុងតំបន់នេះ ការគំរាមកំហែងគ្រាប់បែកតាមបណ្ដាខេត្តជាប់សមុទ្រអង់ដាម៉ង់មួយចំនួន ដែលបណ្តាលឱ្យមានការលុបចោលដំណើរកម្សាន្តទៅកោះភូកេតបន្ថែមទៀត ខណៈមានការព្រមានពីប្រទេសផ្សេងៗដូចជាកាណាដា និងអូស្រ្តាលី ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នពីភេរវកម្មក្នុងប្រទេសថៃ ជាពិសេសភាគខាងត្បូងប្រទេសនេះ។ បន្ថែមពីលើនោះ កាលថ្មីៗ ព័ត៌មានអំពីហានិភ័យរលកយក្សស៊ូណាមិ ក៏ជួយកាត់បន្ថយការកក់បន្ទប់ទុកជាមុនបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


