ជីវិតកម្សាន្ដ
ទីបំផុត វែកមុខអ្នកដែលបញ្ចេញព័ត៌មានថា Zhao Wei គឺជាមេខ្លោងជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា
យោងតាមទំព័រ kbizoom បានបញ្ចាក់ឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែកក្កដា តារាសម្តែងចិន Zhao Wei បានដាក់ពាក្យបណ្តឹងជាផ្លូវការ ប្រឆាំងនឹងបុគ្គលដែលមានចេតនាផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះនាងនៅលើបណ្តាញសង្គម។ បន្ទាប់ពីតារាស្រីចិន កំពុងឆ្លងកាត់ជំពូកដ៏ខ្មៅងងឹតបំផុតមួយនៃជីវិតដោយជួបប្រទះនឹងភាពច្របូកច្របល់ផ្លូវចិត្ត និងរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្សខុសច្បាប់នៅមីយ៉ាន់ម៉ានិងថៃ។

ប្អូនប្រុសរបស់នាងឈ្មោះ Zhao Jian បានសម្តែងការខឹងសម្បារតាមប្រព័ន្ធអ៊ីនធឺណិត ដោយថ្កោលទោសការយាយីតាមប្រព័ន្ធអ៊ីនធឺណេតឥតឈប់ឈរ និងការចោទប្រកាន់មិនពិត ដែលបង្កឲ្យមានប្រតិកម្មជាសាធារណៈយ៉ាងសំខាន់។ រូបថតដែលបានកែសម្រួល និងការប្រមាថជាគោលដៅបានធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅ ៗ ប៉ះពាល់ដល់គ្រួសារទាំងមូលរបស់ពួកគេ។
ក្រុមគ្រួសារបានរាយការណ៍រឿងនេះទៅកាន់ប៉ូលិស។ ការស៊ើបអង្កេតបានបង្ហាញថា ដើមចមនៃពាក្យចចាមអារ៉ាមនេះ គឺជាមេធាវីមួយរូប ដែលក្រោយមកបានសារភាពថា រូបគេបង្កើតរឿងនេហំកដើម្បីទទួលបានការចាប់អារម្មណ៍ និងចរាចរអាជីវកម្មតែប៉ុណ្ណោះ។

តួស្រីក្នុងរឿង «ព្រះនាយេយេ» ដែលនៅស្ងៀមអស់ជាច្រើនឆ្នាំ ចំពេលមានរឿងអាស្រូវផ្សេងៗ និងបញ្ជីខ្មៅដែលរំពឹងទុកនោះ ឥឡូវនេះបានសម្រេចចិត្តចាត់វិធានការផ្លូវច្បាប់ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់នាង។ ប្អូនប្រុសរបស់នាងបានបញ្ជាក់ថា នាងក៏បានរងរបួសផ្លូវចិត្តដោយសារការបរិហារកេរ្តិ៍ជាច្រើនឆ្នាំមកដែរ។
ងាកមកាន់មហាជន បន្ទាប់ពីដឹងរឿងនេះភ្លាមៗ ពួកគេបានសម្រុកគាំទ្រយ៉ាងខ្លាំងចំពោះទង្វើរបស់នាង។ មតិនានាបានសរសេរថា តារាស្រីគួរតែធ្វើរឿងនេះជាយូរមកហើយ នាងក៏សមនឹងទទួលបានការការពារដូចអ្នកដទៃដែរ។ នេះក៏ជាបណ្តឹងផ្លូវការលើកដំបូងរបស់ Zhao Wei ក្នុងរយៈពេលជាង២០ ឆ្នាំនៃអាជីពរបស់នាងនាពេលកន្លងមក។
ទោះជាយ៉ាងនេះក្ដី នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ តារាសម្ដែង Zhao Wei ក៏បានបញ្ជាក់អំពីការលែងលះរបស់នាង ពីអ្នកជំនួញចិនលោក Huang Youlong ដោយជំរុញឲ្យសាធារណជនបញ្ឈប់ការភ្ជាប់ឈ្មោះរបស់នាង ទៅនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន។ ជាពិសេសទៀតសោត នោះគឺករណីដែឡតារាស្រីជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរមនុស្សខុសច្បាប់នៅមីយ៉ាន់ម៉ានិងថៃផ្ទាល់តែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ ត្រចៀកកាំ នឹងប្រើច្បាប់ព្រមានអ្នកប្រឌិតរឿងចោទនាងថា ជាមេខ្លោងនៅពីក្រោយជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ាចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


