សេដ្ឋកិច្ច
សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យក្នុងស្រុកមួយ កំពុងមានតម្រូវការ លើសពី៣០% ទៅ៤០% ខណៈបិទទំនិញនាំចូលពីថៃ
ស្ថាបនិកក្រុមហ៊ុន អិមជី ផេស៊ីហ្វិក លោក តាំ សុជាតិ បានឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរបស់លោក ហាក់មានតម្រូវការខ្ពស់ជាងមុន ចន្លោះពី៣០% ទៅ៤០% ខណៈមានបញ្ហាបិទទំនិញនាំចូលពីប្រទេសថៃ។

លោក តាំ សុជាតិ ថ្លែងប្រាប់ កម្ពុជាថ្មី ថា មួយរយៈចុងក្រោយនេះ សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរបស់លោកផ្ទាល់ឃើញថា មានសន្ទុះនៃការគាំទ្រកាន់តែច្រើនឡើងៗ ខណៈដែលប្រជាជនខ្មែរបានងាកមកគាំទ្រផលិតក្នុងស្រុកស្ទើរតែទាំងស្រុង ស្របពេលថៃបិទព្រំដែនដោយឯកតោភាគី។

លោក តាំ សុជាតិ បញ្ជាក់ថា៖ «សម្រាប់សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យរបស់ខ្ញុំមានកំណើនលើសពីពេលធម្មតា ចន្លោះពី៣០% ទៅ៤០% ស្របពេលដែលកម្ពុជាបានបិទទំនិញនាំចូលមកកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយមកនេះ»។

យ៉ាងមិញ ទាក់ទងនឹងតម្លៃវិញ ម្ចាស់ក្រុមហ៊ុនរូបនេះ ក៏បញ្ជាក់ដែរថា ផលិតផលចានកាកអំពៅ និងក្រដាសអនាម័យរបស់ក្រុមហ៊ុន អិមជី ក៏មិនបានឆ្លៀតពេលលក់ដំឡើងថ្លៃនោះឡើយ។ អ្វីដែលកាន់តែពិសេសគឺក្រុមហ៊ុនរក្សានូវតម្លៃដដែល និងបង្កើនការផលិតក្នុងបរិមាណកាន់តែច្រើនជាងមុន ដោយផ្តោតលើគុណភាព និងអនាម័យជាចម្បង ផងដែរ។ លោក តាំ សុជាតិ អះអាងដែរថា «យើងត្រូវចែកគ្នារស់ ព្រោះឈាមជ័រខ្មែរតែមួយ»។


សិប្បកម្មផលិតចានកាកអំពៅ និងក្រដាសអនាម័យ របស់ក្រុមហ៊ុន លោក តាំ សុជាតិ បានបើកដំណើរការតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ជានិច្ចកាល សិប្បកម្មក្នុងស្រុកមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ចានកាកអំពៅ និងក្រដាសអនាម័យ ជំនួសឱ្យការនាំចូលបានមួយកម្រិត។
ជាងនេះទៅទៀត សិប្បកម្មរបស់កូនខ្មែរមួយនេះ ក៏បានចូលរួមសម្អាតបរិស្ថានសង្គម តាមរយៈការប្រមូលកាកអំពៅមកកែច្នៃ និងផលិតឡើងវិញ ផងដែរ។
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


