សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង ១១ពាន់លានដុល្លារ កើនជាង ២៥% នៅឆមាសទី១
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១១,៦៣ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ២០២៦ កើនឡើង ២៥,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិន មានតម្លៃជាង ៩៤៣ លានដុល្លារ កើនឡើង ២៥,៧% ចំណែកឯចិននាំចូលមកវិញមានតម្លៃ ១០,៦៧ ពាន់លានដុល្លារ កើនឡើង ២៥,៤%។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរជាង ៣០ ឆ្នាំ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា ការនាំចូលច្រើនជាងការនាំចេញរហូត ប៉ុន្តែកំណើនសេដ្ឋកិច្ច នៅតែល្អប្រសើរ នៅតែរីកចម្រើន។
បើតាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាកំពុងត្រូវការវត្ថុធាតុដើម ជាពិសេសពីចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីកែច្នៃផលិត នាំចេញទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «យើងនាំចូលច្រើនមែន តែយើងផលិតកែច្នៃរួច យើងនាំចេញក៏យើងបានចំណេញច្រើនទៀតដែរ បានយើងចេះតែនាំចូលច្រើន ហើយនាំចេញក៏នៅតែកើន ត្បិតតែនាំចេញបានតិចជាងការនាំចូលមែន តែកុំភ្លេចថា ប្រទេសយើងមិនមែនជាប្រទេសផលិតវត្ថុធាតុដើមទេ យើងកំពុងត្រូវការវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន»។

ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។
ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


