ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងថៃបង្ហាញកង្វល់សេដ្ឋកិច្ច ជុំវិញមាតុភូមិនិវត្តន៍របស់ពលករខ្មែរ
គណបក្សប្រជាជន (PP) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃ បានលើកឡើងពីកង្វល់សេដ្ឋកិច្ច ជុំវិញតែការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរដោយសារតែជម្លោះព្រំដែនរវាងប្រទេសទាំង២ ដោយព្រមានពីការរំខានធ្ងន់ធ្ងរលើវិស័យជាច្រើន។

សមាជិកសភា និងជាអនុប្រធានបក្ស PP លោក Rangsiman Rome ដែលជាប្រធានគណៈកម្មាធិការសភាសន្តិសុខជាតិផងដែរនោះ បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការថា គណៈកម្មាធិការបានផ្ដោតលើផលប៉ះពាល់ដែលកើតចេញពីការវិលត្រឡប់ចូលស្រុករបស់ពលករកម្ពុជា។
លោកថា មានតែប្រហែល ១០ ភាគរយ នៃពលករខ្មែរប្រមាណ ៣០០ ០០០ នាក់ ប៉ុណ្ណេះ ដែលបន្តនៅក្នុងប្រទេសថៃ ខណៈតួលេខពិតប្រកដអាចខ្ពស់ជាងនេះ បើរាប់ទាំងពលករដែលគ្មានឯកសារធ្វើការត្រឹមត្រូវ។ តួលេខនេះ តិចជាងតួលេខរបស់ក្រសួងការងារកម្ពុជាដែលថា ពលករខ្មែរជិត ៩០០ ០០០ នាក់បានវិលចូលស្រុក គិតត្រឹមថ្ងៃ ៨ សីហា។
យ៉ាងណាក៏ដោយ លោក Rangsiman បាននិយាយថា មាតុភូមិនិវត្តន៍របស់ពលករខ្មែរ កំពុងបង្កផលប៉ះពាល់ខ្លាំងដល់វិស័យផលិតកម្មថៃ ជាពិសេសវិស័យកសិកម្ម និងសំណង់ ដែលនេះហើយទាមទារឱ្យរដ្ឋាភិបាលមានដំណោះស្រាយបន្ទាន់។

កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្រ្តីថៃបានអនុម័តលើផែនការនាំយកពលករពីស្រីលង្កា ដើម្បីបំពេញកង្វះខាតកម្លាំងពលកម្ម ខណៈក្រសួងការងារថៃលើកឡើងពីការយកពលករពីប្រទេសផ្សេងៗទៀតផងដែររួមទាំងវៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និងបង់ក្លាដែស ជាដើម។ ប៉ុន្តែអ្នកជំនាញមើលឃើញថា បញ្ហានេះមិនអាចដោះស្រាយភ្លាមៗបានទេ។
លោក Rangsiman បាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះព្រំដែនកម្ពុជា-ថៃ វាធ្ងន់ធ្ងររួចស្រាប់ទៅហើយ ហើយប្រសិនបើភាពប្រសើរឡើងតាមព្រំដែនត្រូវបានជាប់គាំងនោះ នោះនឹងបង្កឱ្យមានការខូចខាតរយៈពេលយូរ៕
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


