សេដ្ឋកិច្ច
រដ្ឋាភិបាលទទួលបានសំណើគម្រោងវិនិយោគ ១៤ ជាមួយទុនជាង ១,៣ ប៊ីលានដុល្លារ នៅភូមិភាគឦសាន
គិតមកដល់ពេលនេះរាជរដ្ឋាភិបាលទទួលបានសំណើរវិនិយោគចំនួន ១៤ គម្រោង ដែលមានតម្លៃប្រមាណ ១,៣ ប៊ីលានដុល្លារ នៅភូមិភាគឦសាន ដែលនឹងចូលរួមចំណែកក្នុងការកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ចពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានកាន់តែប្រសើរ។

ការប្រកាសគម្រោងទាំងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួនរួមមានខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី នៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទ ០៩ ខែ មេសា ឆ្នាំ២០២៥។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា គិតមកទល់បច្ចុប្បន្ន, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលការស្នើសុំគម្រោងវិនិយោគចំនួន ១៤ គម្រោង ក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាងសង់កំពង់ផែពហុបំណង ដែលមានទុនវិនិយោគសរុបប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក។
លោកបណ្ឌិតសភាចារ្យ បានណែនាំ និងកំណត់ទិសដៅក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យខិតខំជំរុញការអនុវត្តកម្មវិធីពិសេសនេះ ឱ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ដោយមិនត្រូវផ្តោតសំខាន់តែលើកិច្ចការងារសម្របសម្រួល និងការលើកទឹកចិត្តគម្រោងវិនិយោគថ្មីប៉ុណ្ណោះទេ, ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំគម្រោងវិនិយោគរបស់រោងចក្រ សហគ្រាស ដែលមានស្រាប់ក្នុងតំបន់ តាមរយៈការចុះជួបផ្ទាល់ និង ទទួលស្តាប់នូវរាល់កង្វល់ និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា របស់ រោងចក្រ សហគ្រាស ក្នុងតំបន់ក្នុងគោលដៅលើកកម្ពស់ផលិតកម្មពិសេស ផលិតផលជំនួស សម្រាប់បំពេញតម្រូវការទីផ្សារ និងឈានទៅនាំចេញ ស្របតាមបរិការណ៍ដែលកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃ និងការណ៍ដែលប្រជាពលរដ្ឋកម្ពុជា មានទំនោរមិនប្រើប្រាស់ផលិតផលថៃ។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យក៏បានណែនាំឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត អំពីកម្មវិធីពិសេសនេះ ជាពិសេស តួនាទីរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជា “ច្រកចេញចូលតែមួយ” ក្នុងការពិនិត្យ វាយតម្លៃ និងផ្តល់ការលើកទឹកចិត្ត, ជួយសម្របសម្រួល និងធ្វើសាមញ្ញកម្ម នៃនីតិវិធីវិនិយោគទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងធុរជន សំដៅជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃកម្ពុជា៕
អត្ថបទ៖សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


