Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ៖ ទុទ្ទិដ្ឋិនិយម​សេដ្ឋកិច្ចនៅថៃ មាន​​កម្រិតខ្ពស់​

បានផុស

នៅ

ការស្ទង់មតិថ្មីមួយ​បានបង្ហាញថា ថៃមាន​​កម្រិត​ទុទិដ្ឋិនិយម​សេដ្ឋកិច្ច​ខ្ពស់​បំផុត​ក្នុង​ចំណោមប្រទេសសំខាន់ៗមួយ​ចំនួននៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិស្ដីពីការស្វែងយល់អតិថិជននៅអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន​ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងទីផ្សារសកល Dentsu ​បាន​រកឃើញថា ៧១ ភាគរយ នៅអ្នកឆ្លើយតបនៅថៃបាន​និយាយថា សេដ្ឋកិច្ចថៃកំពុងជួបការលំបាក​។

ការស្ទង់មតិទៅលើមនុស្ស ៧០០ នាក់តាមអនឡាញ បាន​បង្ហាញទៀតថា ៥៦ ភាគរយ នៃអ្នកឆ្លើយតបថៃ រំពឹងថាស្ថានភាពសេដ្ឋកិច្ចនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេល ៦-១២ ខែខាងមុខ ដែលនេះជា​ទស្សនវិស័យអវិជ្ជមានបំផុតក្នុងចំណោមប្រទេសទាំងអស់ដែលបានស្ទង់មតិ។

គួរគូសបញ្ជាក់ថា​ ការស្ទង់មតិរបស់ Dentsu បានធ្វើឡើងកាលក្នុង​ខែឧសភា ទៅលើគំរូមនុស្ស ៧០០ នាក់ក្នុងប្រទេសនីមួយ ចំនួន ៤ ដែលរួមមាន​ថៃ អូស្រ្តាលី ឥណ្ឌូណេស៊ី និងចិន។ ​

ជារួម ទំនុកចិត្តផ្នែកសេដ្ឋកិច្ចកំពុងធ្លាក់ចុះនៅទូទាំងតំបន់ ជាពិសេសនៅ​ថៃ អូស្ត្រាលី និងឥណ្ឌូណេស៊ី។ ក្នុងការស្ទង់មតិដដែល ​​ប្រជាជនថៃបាន​រាយការណ៍ពីភាគរយខ្ពស់បំផុត​ក្នុងចំណោម​អ្នកប្រើប្រាស់ដែលជឿថា សេដ្ឋកិច្ច​បាន​ធ្លាក់ចុះរួចទៅហើយ (៥៥ ភាគរយ) លើស​អូស្ត្រាលី (៣៦ ភាគរយ) ឥណ្ឌូណេស៊ី (៣៤ ភាគរយ) និងចិន (១៣ ភាគរយ) ។ កំណើន​នៃភាពទុទ្ទិដ្ឋិនិយមក្នុងត្រីមាសទី១ ក៏មានកម្រិតខ្ពស់បំផុតនៅ​ថៃ ឥណ្ឌូណេស៊ី និងអូស្ត្រាលីផងដែរ។

គួរគូសបញ្ជាក់ថា ថៃកំពុងប្រឈមមុខនឹង​បញ្ហាសេដ្ឋកិច្ចជាច្រើន រួមទាំងបំណុលគ្រួសារខ្ពស់ វិបត្តិទេសចរណ៍ ពន្ធគយរបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែនជាមួយកម្ពុជា ក៏ដូចជាវិបត្តិនយោបាយក្នុងស្រុកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម