Connect with us

សេដ្ឋកិច្ច

​​តម្លៃ​មាស​នឹង​បំបែក​កំណត់ត្រា ​៥០០០ ដុល្លារ​ មួយ​តម្លឹង​

បានផុស

នៅ

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ​តម្លៃ​ហាង​ឆេង​មាស​នឹង​ស្ទុះឡើង​ដល់ជិត ​៥០០០ ដុល្លារ ​ក្នុងមួយតម្លឹង ដោយសារការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែកញ្ញា និងភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជា​ថ្មីនៅថ្ងៃទី ១២ ខែកញ្ញា នេះថា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងភាពតឹងតែងនៅ​បណ្ដា​ប្រទេសមួយចំនួននៅលើពិភពលោក ឆ្លុះបញ្ចាំងអំពីអស្ថិរភាព​នៃសេដ្ឋកិច្ចពិភពលោក ដូចជា​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន, អ៊ីស្រាអែល-អ៊ីរ៉ង់ និងភាពតានតឹងរវាងអាមេរិក-វេនេស៊ុយអេឡា ខណៈ​បាតុ​កម្មនៅនេប៉ាល់ជាដើម ដែល​បានជះ​ឥទ្ធិពល​ដល់ស្ថិរភាពសេដ្ឋកិច្ច​ពិភពលោក រុញ​ច្រាន​ឱ្យ​តម្លៃមាស​ស្ទុះ​ឡើង។

​ម្យ៉ាងទៀត​ ​កំណើនការងារ​នៅអាមេរិក​មិនមាន​ការកើនឡើងនោះទេ ​ដែលរុញច្រានឱ្យ​លុយដុល្លារ​ធ្លាក់ថ្លៃ ខណៈសេដ្ឋកិច្ចអាមេរិថយចុះ ដែលបញ្ជាក់ពីតម្លៃមាសបន្តកើនឡើង។​

​គិតត្រឹម​ម៉ោង ១២ ​ថ្ងៃទី ​១២ ខែ​កញ្ញា ​ឆ្នាំ ២០២៥ ហាងឆេង​មាស​កំពុង​ជួញដូរ​នៅក្នុងតម្លៃ ៤ ៤០២ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤៣៩ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម