Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃជាង ២ លាន​នាក់ រស់នៅក្នុងភាពក្រីក្រ

បានផុស

នៅ

ការស្រាវជ្រាវរបស់អង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍន៍តាមតំបន់ថៃ (PMU-A) បានឱ្យដឹងថា ​ថៃនៅតែ​ប្រឈមមុខ​នឹង​ភាពក្រីក្រ ដោយមានប្រជាជនចំនួន ២,៣៩ លាននាក់ ឬស្មើនឹង​ ៣,៤១ ភាគរយ នៃប្រជាជនសរុប ត្រូវបាន​រាប់ចូលថារស់នៅក្នុងភាពក្រីក្រគិតត្រឹមឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃពុធនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ភាគឦសាន បានកត់ត្រាសមាមាត្រភាពក្រីក្រខ្ពស់បំផុតក្នុងចំណោមនោះ រហូតដល់ទៅ ៣១,៧១ ភាគរយ បន្ទាប់មកគឺ តំបន់ភាគខាងត្បូង (៣០,៦៥ ភាគរយ) ​តំបន់កណ្តាល​ (១៩,០៧ ភាគរយ) ​និងខាងជើង ១៦,៩៨ ភាគរយ។ ​

ទីក្រុងបាងកកមានអត្រាទាបបំផុត ត្រឹម ១,៦ ភាគរយ​។ ​​ប្រធាន​ PMU-A លោក Kitti Sajjawattana បានបង្ហាញ​របាយការណ៍នេះ កាលពីពេលថ្មីៗ ដោយ​ព្រមានថា ភាពក្រីក្រនៅតែមានកម្រិតធ្ងន់ធ្ងរនៅក្នុងប្រទេសថៃ ដែល​ជំរុញដោយប្រាក់ចំណូលទាប បំណុលគ្រួសារធ្ងន់ធ្ងរ និង​ភាពមាន​កំណត់នៃឱកាសផ្សេងៗ។

ចំណែកឯទិន្នន័យពី​ការិយាល័យស្ថិតិជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ វិញ បាន​លើកឡើងថា ​គ្រួសារក្រីក្រភាគច្រើនខ្វះការសន្សំ ​​រងការលំបាកនៃប្រាក់ចំណូល​ទាប ជំពាក់បំណុលគេ និង​ទទួល​បាន​ជំនួយមិនគ្រប់គ្រាន់ ឬដីស្រែតិចជាដើម​។ ​លើសពីនេះ ប្រជាជន​ជាច្រើនក៏ស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយផងដែរ។

មួយក្នុងចំណោមបញ្ហា អតីតប្រធានការិយាល័យឥណទានជាតិថៃ លោក Surapol Opasatien បាននិយាយថា បំណុលគ្រួសារធៀបនឹង​ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៥ ឈានដល់ ១៦,៣៥ ទ្រីលាន​បាត ឬ ៨៧,៤ ភាគរយ ​ពោលគឺលើសពីកម្រិតគ្រោះថ្នាក់ត្រឹម ៨០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម