Connect with us

ព័ត៌មានជាតិ

កំពូល​តារាល្បីៗ​កម្ពុជា សម្ដែង​ជា​តួអង្គ Mobile Legends ក្នុង​វីដេអូ​តន្ត្រី (MV) ក្នុង​យុទ្ធនាការ MLBB 515 eParty ដំបូង​គេ​បង្អស់ (វិឌីអូ)

បានផុស

នៅ

​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១ – ប្រសិនបើ​អ្នក​មិនទាន់​ដឹង​អំពី​ដំណឹង​នេះ ប្រហែល​លោកអ្នក​ស្ថិត​ក្នុង​ការយល់​សុបិ​ន្ត ឬ​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់ !!! កំពូល​តារា​ល្បីៗ​កំពុង​ពេញនិយម​៣នាក់​របស់​កម្ពុជា G-Devith Oun និង Henaa បាន​សហការ​បង្កើត​ក្រុម S.T.U.N.​ក្នុង​យុទ្ធនាការ MLBB 515 សម្រាប់​កម្ពុជា និង​នាំយក​បទ​ចម្រៀង​ដ៏​កក្រើក​មួយ​ឈ្មោះថា “​រួមគ្នា​” ឬ (Together) និង​មាន វីដេអូ​តន្ត្រី​(MV) ជា​ភាសា​ខ្មែរ ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី ១៦ ខែឧសភា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​តន្ត្រី​(MV) ត្រូវ​បានចេញ​ជា​លក្ខណៈ​អន្តរជាតិ​រួចរាល់ ហើយ​ប្រទេស​ផ្សេងៗ​គ្នា​ក្នុង​តំបន់​ក៏​កំពុង​ចេញ MV លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផងដែរ​។ ក្រុម S.T.U.N. ដែលជា​ក្រុម​និម្មិត​ឆ្នើម រួម​ជាមួយ​និង​តួអង្គ​សម្ដែង​សំខាន់ៗ​ទាំងអស់នេះ គឺ​គ្រាន់តែ​ជា​កម្មវិធី​ពិសេស​មួយចំនួនប៉ុណ្ណោះ សម្រាប់​យុទ្ធ​នា​ការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយ​កំពូល​តារា​ល្បីៗ​ខ្មែរ​ទាំង៣នាក់ សាក​សម​នឹង​សម្ដែង​ក្នុង តួអង្គ​ទាំងអស់នោះ​ណាស់​។ តួអង្គ Chou នៃ​ក្រុម S.T.U.N. ដែលមាន​ជាតា​រា​រ៉េ​ប អ្នកជិះ​បន្ទះក្តារ​រអិល អ្នករាំ និង​ជា​អ្នក​ចូលចិត្ត​លេង​វីដេអូ​ហ្គេម និងសម្តែង​ដោយ G-Devith ខ្លួនឯង​ផ្ទាល់​។​

G-Devith បាន​ឲ្យ​ដឹងថា “​ភាពដូចគ្នា​រវាង​តួអង្គ Chou និង ខ្ញុំ គឺថា​យើង​សង្ហារ​និង​ទាក់ទាញ (​និយាយ​រួមជាមួយ និង​សំណើច​ដោយ G-Devith អំឡុងពេល​សម្ភាសន៍ ខណៈពេល​កំពុង​ផលិត MV) ប៉ុន្ដែ​ខ្ញុំ​អត់​ចេះ​វាយ​ទេ ខ្ញុំ​ចេះតែ​ថ្នម​។ ខ្ញុំ​គិតថា​អ្នក​រាល់គ្នា​បាន​ស្គាល់​ខ្ញុំ តាមរយៈ ជា​អ្នក​livestream ហ្គេម និង​ខ្ញុំ​តែងតែ livestream Mobile Legends”​។​

ដៃគូ​របស់​តួអង្គ Chou គឺ Brody សម្ដែង​ដោយ Oun ហើយក៏​ជា​តួអង្គ​សំណព្វ​របស់ Oun ក្នុង​ហ្គេម Mobile Legends ដែរ​។ Oun បាន​ឲ្យ​ដឹងថា “​តួអង្គ Brody មើលទៅ​ដូច ‘serious’ និង ‘strong’ ជាង​ខ្ញុំ ប៉ុន្តែ ពួកយើង​មាន​សម្បុរ និង​រាងកាយ​ប្រហាក់ប្រហែលគ្នា​។ ណាមួយ Hero (Brody) និង​ខ្ញុំ​ធ្លាប់​លេង​ក្នុង Mobile Legends: Bang Bang ចៃដន្យ​ល្អ​អី Mobile Legends ជ្រើស​រើសយក​ខ្ញុំ​ដើរតួ Brody ក្នុង​យុទ្ធនាការ​របស់​ពួកគេ​ម្ដង​ទៅ​”​។​

តួអង្គ​ទី ៣ Selena សម្ដែង​ក្នុង MV ដោយ Henaa ដែលជា​តារា​ល្បី​កំពុង​រះ​ក្នុង​វិស័យ​តន្ត្រី និង​ហ្គេម ដែល​នាង​បាន​និយាយថា​ខ្លួន​ក៏​សកម្ម​ដូច​តួអង្គ Selena ដែរ​។

ជាមួយនិង​ការនិយាយ​លេងសើច Henaa បាន​ឲ្យ​ដឹងថា “​ខ្ញុំ​រំភើប និង​សប្បាយ​ចិត្តខ្លាំង​ដែល​បាន​ដើរតួ​ជា Selena ហើយ​នេះ​គឺជា​លើកដំបូង​ដែល​ខ្ញុំ​បាន​ចូលរួម​។ ហើយ Mobile Legends ក៏​ជា​ហ្គេម ដែល​ខ្ញុំ​ស្រលាញ់​។ ខ្ញុំ​ចង់​មានឱកាស​បែបនេះ​យូរហើយ ឥលូវ​បាន​ក្លាយជា​ការពិតហើយ​។ តួអង្គ Selena មើលទៅ​ដូច​កាច​បន្តិច ខ្ញុំ​ក៏​អញ្ចឹង​ដែរ គាត់​ស្អាត ហើយ​ខ្ញុំ​ចូលចិត្ត​”​។​

ការប្រកាស​អំពី​ក្រុម S.T.U.N. រួម​ជាមួយនិង​តួអង្គ​ថ្មី​សំខាន់ៗ​ទាំងអស់នេះ គឺជា​ផ្នែក​មួយ​នៃ​ខួប​លើក​ទី​បី​នៃ​យុទ្ធនាការ MLBB 515 eParty ដែល​នឹង​ជំរុញ​អ្នកលេង​ហ្គេម​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន​ឡាញ​ដ៏​អស្ចារ្យ​នេះ​។

​ក្រោម​ស្លាក “Together We Achieve More” ព្រឹត្តិការណ៍ MLBB 515 eParty នឹង​ជំរុញ​ទឹកចិត្ត អ្នកលេង​ហ្គេម​(Gamers) ទាំងអស់​ក្នុង​តំបន់​ឲ្យ​រក្សា​ភាព​វិជ្ជមាន និង​បន្ត​កិច្ចសហការ ថ្វីបើ​មាន​បញ្ហា​ប្រឈម បង្កឡើង​ដោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ ១៩ ដែល​នាំ​ឲ្យ​មាន​វិធានការណ៍​បិទ​ខ្ទប់ និង​បម្រាម​គោចរ​ទូទាំងប្រទេស​កម្ពុ​ជា​ក៏ដោយ​។

សម្រាប់​ព័ត៌មាន​ចុងក្រោយ​បំផុត សូម​បន្តធ្វើ​បច្ចុប្បន្នភាព​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ផ្លូវការ​របស់ MLBB និង Pleng ដើម្បី​ស្ដាប់​បទ​ចម្រៀង​លក្ខណៈ «​រួមគ្នា​» ឫ “Together”​។ សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ព្រឹ​តិ្ត​ការណ៍ “Funmatch” ដ៏​សំខាន់​មួយ​នេះ នៅ​ថ្ងៃទី​២២ ខែឧសភា ដែលមាន​ការចូលរួម​ពី G-Devith Henaa និង Brody និង KOLs ល្បីៗ​នៅ​កម្ពុជា​។

ជាមួយ និង​អ្នកលេង​សកម្ម​រាល់​ខែ ២​លាន ៥​សែន​នាក់​នៅ​កម្ពុជា Mobile Legends: Bang Bang គឺជា​កម្មវិធី​ហ្គេម​លើ​ទូរស័ព្ទ​ចល័ត ដ៏​ពេញនិយម​បំផុត​មួយ​នៅ​កម្ពុជា ដូច្នេះហើយ​ព្រឹត្តិការណ៍ 515 eParty ពិតជា​នឹង​នាំមក​នូវ​ភាព​រំភើប សប្បាយរីករាយ​ជាច្រើន​អំឡុងពេល​នៃ​គ្រា​លំបាក​នេះ​។​

អ្នកគាំទ្រ​ទាំងអស់​គួរ​ស្វែងរក​ការផ្តល់ជូន​ដ៏​គួរឱ្យ​រំភើប​ដូចខាងក្រោម ដែល​អាច​រកបាន​ក្នុង​កំឡុង ព្រឹត្តិការណ៍ 515 eParty របស់​ហ្គេម Mobile Legends ក្នុងឆ្នាំនេះ​។​

● ពីថ្ងៃ​ទី​៨ រហូតដល់​ថ្ងៃទី ១៦ ខែឧសភា – ពី​ធី​ចាប់​រង្វាន់ 515 ។​

● ថ្ងៃទី​១៥ ខែឧសភា – វីរបុរស​ទាំងអស់​អា​ច​ចូលរួម​សប្បាយរីករាយ​។ ប្រសិនបើ អ្នកចូលរួម​នាពេលនេះ អ្នកលេង​នឹង​សម្រេចបាន​សមិទ្ធិផល 515 ពិសេស​។​

● ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃទី ១៦ ខែ ឧសភា – អ្នកលេង​ទាំងអស់​នឹង​ទទួលបាន​ចំណាត់ថ្នាក់ នឹងមិន​ធ្លាក់​ចេញពី​ការប្រកួត សម្រាប់ ៣ ប្រកួត​។​

● ពីថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃទី ១៧ ខែ ឧសភា – Login ដើម្បី​ជ្រើសរើស​ខោអាវ (Elite skin) ៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម