កីឡាករ ម៉េត សុភ័ត្រា ថាការត្រៀមខ្លួនសម្រាប់ជើងឯកពិភពលោកនៅប្រទេសឥណ្ឌូណេស៊ីលើកនេះក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់ខ្លាំងទ្វេដងឯណោះដោយយកចិត្តទុកដាក់បំផុត ព្រោះជាការប្រកួត និងលំបាកជាងមុនៗ។
លោកគ្រូ Koji Gyotoku ត្រូវដឹកនាំក្រុម U23 កម្ពុជា រកឲ្យបានពិន្ទុពីក្រុម U23 អ៉ីរ៉ាក់ ទើបអាចមានឱកាសអ៊ុតក្រុមចំណាត់ថ្នាក់លេខ ២
ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញភាពស្រពិចស្រពិល ក្នុងការចូលលេងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦
កីឡាការិនីលើកបាល់ទះជម្រើសជាតិ អ៉ីតាលី Alessia Orro បានឈ្នះពានឯកត្តជនចំនួន ២ ម្នាក់ឯង បន្ទាប់ពីបានយកក្រុមនារី អ៉ីតាលី ឈ្នះជើងឯកបាល់ទះនារីពិភពលោក ឆ្នាំ ២០២៥
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U-23 របស់កម្ពុជាលោក Koji បានពន្យល់ចំណុចខ្វះខាតរបស់កូនក្រុមថាមានឱកាសច្រើននៅមុខទីហើយ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះគឺដោយសារពួកគេនៅយឺតរហូតដល់ខ្សែការពារអាចបិទ ឬមកទាន់។
ក្រុមបាល់ទះជម្រើសជាតិនារី អ៉ីតាលី បានឈ្នះជើងឯកបាល់ទះនារីពិភពលោក ឆ្នាំ ២០២៥ បន្ទាប់ពីបានយកឈ្នះលើក្រុមនារី តួកគី ដោយលទ្ធផល ៣-២
លោក Christopher Grant អ្នកគ្រប់គ្រងទូទៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចូលរួមជាវាគ្មិតពិសេស នៅក្នុងសន្និសីទកីឡាបាល់ទាត់ពិភពលោក