កីឡា
Messi បង្ហាញអារម្មណ៍លែងចង់ទៅលេង World Cup ឆ្នាំ ២០២៦
ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញភាពស្រពិចស្រពិល ក្នុងការចូលលេងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ នៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។

កាលពីថ្ងៃ សុក្រ ទី ៥ ខែ កញ្ញា កន្លងទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះ វ៉េណេស៊ុយអេឡា ៣-០ ក្នុងវគ្គជម្រុះ World Cup ២០២៦ នៅកីឡដ្ឋាន Estadio Monumental ក្នុងប្រទេស អាហ្សង់ទីន។ បន្ទាប់ពីការប្រកួតនោះបញ្ចប់ Messi បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ថា ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយហើយ ដែលគាត់លេងតំណាងឱ្យក្រុមរហស្សនាមពពស នៅក្នុងប្រទេស អាហ្សង់ទីន ដែលជាទឹកដីកំណើតរបស់ខ្លួន។
ជាមួយគ្នានេះ Messi ក៏បានបង្ហើបផងដែរ ថា គាត់មិនទាន់បានសម្រេចចិត្តនៅឡើយទេ អំពីអនាគតរបស់ខ្លួនក្នុងការចូលលេង World Cup ឆ្នាំ ២០២៦ ព្រោះដោយសារតែកត្តាអាយុកាន់តែច្រើន។ ខ្សែប្រយុទ្ធរបស់ Inter Miami វ័យ ៣៨ ឆ្នាំបាននិយាយ ថា៖ «ដូចខ្ញុំបាននិយាយពីមុនមកអ៉ីចឹង។ ខ្ញុំមិនគិត ថា ខ្ញុំនឹងលេង World Cup ផ្សេងទៀតទេ… ដោយសារអាយុរបស់ខ្ញុំ។ វាគ្រាន់តែជាការគិតលើតថភាពជាក់ស្តែង ហើយជារឿងសមហេតុផល គឺខ្ញុំមិនអាចលេងទៀតនោះទេ»។
Messi បានបន្តទៀតថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំព្យាយាមធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អ។ នៅពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងរីករាយជាមួយវា។ ប៉ុន្តែនៅពេលខ្ញុំមិនមានអារម្មណ៍ល្អ ខ្ញុំនឹងមិនរីករាយទេ។ ប្រសិនបើស្ថិតក្នុងករណីនោះមែន នោះខ្ញុំនឹងមិនទៅលេងនៅទីនោះឡើយ។ ខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយទេអំពី World Cup។ គិតពីមួយប្រកួតទៅមួយប្រកួត។ ខ្ញុំនឹងបញ្ចប់រដូវកាលនេះសិន។ ក្រោយមកមានការប្រកួតមុនបើករដូវកាល និងនៅក្នុងរយៈពេល ៦ ខែទៀត។ ខ្ញុំនឹងរង់ចាំមើលពីអារម្មណ៍របស់ខ្ញុំ… ហើយក្រោយមកខ្ញុំនឹងធ្វើការសម្រេចចិត្ត»។

ប្រធានក្រុមម្ចាស់អាវលេខ ១០ ដែលជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ២០២២ រូបនេះ កំពុងមានភាពស្រពិចស្រពិល ក្នុងការលេងនៅ World Cup ២០២៦។ គាត់បានបញ្ជាក់ច្បាស់ហើយ ថា បញ្ហាចម្បង គឺកត្តាអាយុ ដោយបច្ចុប្បន្នគាត់មានវ័យ ៣៨ ឆ្នាំទៅហើយ ខណៈនៅឆ្នាំ ២០២៦ គាត់នឹងកើនចូលវ័យ ៣៩ ឆ្នាំ។
គាត់នឹងលេង ប្រសិនបើអារម្មណ៍ល្អ ប៉ុន្តែក្នុងករណីអារម្មណ៍មិនល្អទេ នោះគាត់នឹងមិនចូលរួមលេងឡើយ។ ប្រការនេះ គាត់ចង់សំដៅទៅលើសុខភាព ក៏ដូចជារាងកាយរបស់គាត់។ ដោយសារកត្តាវ័យកាន់តែជ្រែ ធ្វើឱ្យរាងកាយរបស់គាត់មិនល្អដូចមុនឡើយ។ ដូច្នេះប្រសិនបើ រាងកាយរបស់គាត់មិនអំណោយផលនោះទេ នោះគាត់មិនលេងនៅ World Cup ២០២៦ ឡើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


