ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកគ្នាម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏ត្រូវរថយន្តកុងតឺន័របេីកមកកិនបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយគេចខ្លួនបាត់។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT 0002 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខមកពីក្រោយក៏កិនបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តនិងម៉ូតូក៏បើកគេចចេញពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខា
មានម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់នៅវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១
រេចង្កូតបើកបុកចូលទៅនឹងផ្ទះបងប្អូនពលរដ្ឋអ្នកលក់ផ្កាមួយកន្លែង ធ្លាយចូលទៅខាងក្នុងរបងសួនផ្កា បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក...
ក្នុងស្រុកព្រះនេត្រះមានគោយន្តកន្ត្រៃបុកនិងម៉ូតូ រថយន្តបុកនិងគោយន្តកន្ត្រៃ២កន្លែងផ្សេងគ្នាបណ្តាលឲ្យស្លាប់២នាក់ក្នុងថ្ងៃតែ១
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល...
ស្លាប់១នាក់របួស២នាក់ ខណៈរថយន្ត១គ្រឿងវ៉ាជែងគ្នា ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី...
ការដាក់បម្រាមគោចរចាប់ពីម៉ោង២០៖០០ យប់ ដល់ម៉ោង៥ ០០ ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩...