ព័ត៌មានអន្ដរជាតិ
Greenland អះអាងថា ខ្លួនមានសមត្ថភាពការពារគ្រប់គ្រាន់ហើយ មិនចាំបាច់អាមេរិកខ្វល់ទេ
មេបញ្ជាការយោធាជាន់ខ្ពស់ប្រចាំតំបន់អឺរ៉ុបខាងជើង ដែលគេហៅថា «Nordic» លោក Soren Andersen បានអះអាងថា កោះ Greenland មានមូលដ្ឋានទ័ព និងកងទ័ពអចិន្ត្រៃយ៍គ្រប់គ្រាន់ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ណាតូ និងទប់ស្កាត់ការគំរាមកំហែងពីរុស្ស៊ី ទោះបីជាកិច្ចប្រឹងប្រែងជំរុញពង្រឹងការការពារជាតិតម្លៃរាប់ពាន់លានដុល្លាររបស់ដាណឺម៉ាកនៅក្នុងតំបន់អាកទិក ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយក៏ដោយ។

យោងតាមការចេញផ្សាយរបស់ BLOOMBERG, លោក Soren Andersen បាននិយាយថា បញ្ហាប្រឈមសន្តិសុខចម្បងរបស់តំបន់នេះ គឺការតាមដានសកម្មភាពនាវាមុជទឹករបស់រុស្ស៊ី និងចិននៅក្នុងតំបន់យុទ្ធសាស្ត្រ GIUK gap ដែលជាច្រកសមុទ្រដ៏សំខាន់នៅអាត្លង់ទិកខាងជើង។ ភារកិច្ចនេះត្រូវពឹងផ្អែកលើសមត្ថភាពឃ្លាំមើល និងការត្រួតពិនិត្យ ច្រើនជាងការបន្ថែមទ័ពនៅលើដី។
លោក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក មានហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការរួចជាស្រេចសម្រាប់ការការពារកោះ Greenland ។ ជាក់ស្ដែង មានវិធីសាស្ត្រប្រតិបត្តិការផ្សេងទៀត ដែលមិនចាំបាច់តម្រូវឲ្យយើងដាក់ពង្រាយទ័ពជើងគោកដោយផ្ទាល់នៅលើកោះនោះទេ។
លោក Andersen បានបញ្ជាក់បន្ថែមថា ការត្រួតពិនិត្យនាវាមុជទឹកតម្រូវឲ្យមានមធ្យោបាយដូចជា នាវាចម្បាំង ដ្រូន និងយន្តហោះល្បាតស៊ើបការណ៍។ ទាំងនេះជាសមត្ថភាពដែលមិនត្រូវការកម្លាំងមនុស្សច្រើនពេកឡើយ ប៉ុន្តែនៅតែអាចជួយបង្កើតសមត្ថភាពទប់ស្កាត់ដ៏គួរឲ្យទុកចិត្តបាន។ អាវុធទាំងនេះជាទូទៅធ្វើប្រតិបត្តិការចេញពីទីតាំងនានាដូចជា ប្រទេសអ៊ីស្លង់ ឬអង់គ្លេស ជំនួសឲ្យការចេញដំណើរពីមូលដ្ឋានទ័ពនៅក្នុងកោះ Greenland ផ្ទាល់។
កន្លងមក ដាណឺម៉ាកបានប្តេជ្ញាចំណាយថវិកាបន្ថែមចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីការពារទឹកដីអាកទិកដ៏ធំល្វឹងល្វើយមួយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តការអំពាវនាវឲ្យអាមេរិកគ្រប់គ្រងកោះ សម្រាប់ហេតុផលសន្តិសុខ។ យ៉ាងណា លោកត្រាំ បែរជាបង្អាប់ផែនការរបស់ទីក្រុង Copenhagen ក្នុងការការពារទឹកដីនេះ ដោយបាននិយាយលេងសើចថា ផែនការនោះមានតម្លៃមិនស្មើនឹងការដាក់ពង្រាយ «រទេះអូសដោយសត្វឆ្កែពីរគ្រឿង» ផង។
ទោះជាយ៉ាងណាក៏ដោយ លោក Andersen បានទទួលស្គាល់ថា ដ្បិតតែ Greenland មិនទាន់ទទួលបានឧបករណ៍ថ្មីៗច្រើននៅឡើយ ប៉ុន្តែលោកបានលើកឡើងថា ដាណឺម៉ាក និង Greenland កំពុងតម្រង់ជួររង់ចាំទិញអាវុធដូចជា ដ្រូន យន្តហោះល្បាតដែនសមុទ្រ និងសមត្ថភាពចាក់ប្រេងលើអាកាស ហើយក៏កំពុងប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់ ដូចជាប្រទេសជាច្រើនទៀតដែលកំពុងពង្រីកកងកម្លាំងយោធារបស់ពួកគេយ៉ាងប្រញាប់ប្រញាល់ផងដែរ។
ដោយឡែក សារព័ត៌មាន BBC បានរាយការណ៍ថា មន្ត្រីអាមេរិកកំពុងស្វែងរកការបង្កើតមូលដ្ឋានទ័ពថ្មីចំនួនបីនៅភាគខាងត្បូងកោះ Greenland ខណៈដែលប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក DR បានរាយការណ៍ថា មន្ត្រីយោធាអាមេរិកម្នាក់បានទៅទស្សនកិច្ចនៅតំបន់ដាច់ស្រយាលមួយ ដើម្បីវាយតម្លៃស្ថានភាពសម្រាប់ការមានវត្តមានយោធាដែលអាចកើតមាន។
គួរបញ្ជាក់ថា នាពេលកន្លងមក លោក ត្រាំ តែងតែបង្ហាញបំណងនិងមហិច្ឆតាយ៉ាងខ្លាំងក្លា ក្នុងការគ្រប់គ្រងកោះ Greenland ឲ្យខាងតែបាន។ បន្ទាប់ពីធ្លាប់បានបដិសេធសំណើទិញកោះនេះក្នុងអាណត្តិទីមួយ កាលពីឆ្នាំ២០១៩ លោកបានរំលឹក និងជម្រុញរឿងនេះឡើងវិញភ្លាមៗ ក្រោយពីវិលត្រឡប់មកកាន់សេតវិមានក្នុងអាណត្តិទីពីរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


