ចរាចរណ៍
រថយន្ត RANGER ស៊េរីទំនើបវ៉ាជែង ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ បុកម៉ូតូ២គ្រឿងស្លាប់១នាក់ របួស២នាក់ នៅក្រុងបានលុង
ស្លាប់១នាក់របួស២នាក់ ខណៈរថយន្ត១គ្រឿងវ៉ាជែងគ្នា ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង១៨និង៥នាទីល្ងាច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង បន្ទាប់ពីរថយន្តបង្កស៊េរីទំនើប និងម៉ូតូចំនួន២គ្រឿងបុកគ្នាចំពីមុខយ៉ាងពេញទំហឹង ឭលាន់ស្នូរដូចផ្លេកបន្ទោរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីកើតមកលិច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញសង្កាត់យក្ខឡោម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-1979 បោះពួយយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តនេះបានវ៉ាជែងនិងកៀរម៉ូតូ១គ្រឿងម៉ាក HONDA ឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1B-4668 ឌុបគ្នាប្តីប្រពន្ធ ដែលកំពុងធ្វើដំណើរស្របទិសពីលិចទៅកើត បណ្តាលឲ្យដួលក្រឡាប់ផ្កាប់ផ្ញើ រងរបួសស្រាលត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ប្រភពបានបន្តទៀតថា រថយន្តវ៉ាជែងនិងម៉ូតូខាងលើមិនផុត ជាចៃដន្យទៅបុកចំពីមុខម៉ូតូដឹកធុងបង្អែមលក់តាមភូមិ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។


តាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ពីសាវតារ រវាងភាគីទាំងពីរ ក្រោយពីការវាស់វែងធ្វើកំណត់ហេតុនៅចំណុចទីតាំងកើតហេតុខាងលើថា ១. ភាគីខាងរថយន្តត្រូវបានគេស្គាល់ ឈ្មោះ សៀន ម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ រយ ឃុំកិចុង ស្រុកបរកែវ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ដោយ ប្លុងរថយន្តចោលនៅកន្លែងកើតហេតុ។ ២.ភាគីខាងម៉ូតូ ឌ្រីមសង់២០១៥ ឌុបគ្នា២នាក់ប្តីប្រពន្ធ ប្តីឈ្មោះ ងៀវ សីលា អាយុ២៧ឆ្នាំ ជនជាតិព្រៅ របួសស្រាល ប្រពន្ធឈ្មោះ រឿក ដាលិន អាយុ២៤ឆ្នាំ ជនជាតិព្រៅ របួសស្រាល។ អ្នកទាំងពីរមានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ ៣. ភាគីខាងម៉ូតូដឹកធុងបង្អែមលក់ ម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ អត់ស្លាកលេខ ត្រូវបានស្គាល់ឈ្មោះ ខន ខែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអូររមៀត ( ហៅភូមិថ្មី )សង្កាត់ឡាបានសៀក ក្រុងបានលុង មានមុខរបរដឹកធុងបង្អែមលក់តាមភូមិ បានស្លាប់ភ្លាមៗនៅចំណុចកើតហេតុ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានរឹបអូសយកមធ្យោបាយទាំង៣គ្រឿង ទៅរក្សាទុកនៅការិយាល័យស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ រថយន្តក្រឡុកស៊ីម៉ងត៍ បើកកិនអ្នកជិះកង់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅភូមិស្វាយដង្គំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


