Connect with us

ចរាចរណ៍

សមត្ថកិច្ចថា​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ចូលរួម​អនុវត្ត​បម្រាម​គោចរ​បាន​ល្អប្រសើរ

បានផុស

នៅ

សមត្ថកិច្ចខេត្តកំពត​បាន​ចុះ​អនុវត្ត ការ​ដាក់​បម្រាមគោចរ​ចាប់​ពីម៉ោង២០៖០០ យប់ ដល់​ម៉ោង​៥ ០០ ព្រឹក ចាប់ពីថ្ងៃទី​០២​ ដល់​ថ្ងៃទី ០៩ ខែ​មិថុនា ឆ្នាំ២០២១​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំងឺកូវីដ-១៩។

ស្នងការខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធ បាន​ប្រាប់កម្ពុជាថ្មី​នៅថ្ងៃនេះថាការចុះយាមល្បាត​មាន​ភា​​ល្អ​ប្រសើរ ដោយសារ​ពលរដ្ឋ​បានចូលរួម​អនុវត្តបម្រាមគោចរ​បានយ៉ាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​ថា “​ អត់​អី​ទេ​ប្រជាពល​រដ្ឋ​នៅក្នុងខេត្តកំពតបានចូលរួម​បានល្អ មិនមាន​បញ្ហាអ្វីទេ ហើយ​កន្លែង​លក់​ដូរ​នានា មុនម៉ោង ៨ គឺបិទតូបអស់ហើយ”។

រដ្ឋបាល​ខេត្ត​កំពត​បាន​សម្រេចផ្អាករាល់ ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ រយៈពេល មួយ​សប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត​ ដើម្បី​ទប់​ស្កាត់​ការឆ្លងរាលដាល នៃជំងឺ​កូវីដ​១៩។​

ក្នុនោះត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) ជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម