អត្ថាធិប្បាយ
ការតស៊ូស្ងប់ស្ងាត់របស់កម្ពុជា៖ ការប្រើប្រាស់“សច្ចៈភាព”ក្នុងការដោះស្រាយជម្លោះព្រំដែន
ការទាមទារនាពេលថ្មីៗនេះរបស់ប្រទេសថៃ ដែលឱ្យកម្ពុជាជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ព្រំដែនដែលមានជម្លោះនោះ មិនមែនគ្រាន់តែជាសំណើផ្នែករដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិទទួលបានសន្តិសុខរបស់កម្ពុជា។ គ្រួសារខ្មែររាប់ពាន់នាក់ដែលបានរស់នៅដោយសន្តិភាពជាច្រើនជំនាន់នៅក្បែរព្រំដែន ឥឡូវនេះប្រឈមមុខនឹងការបង្ខំឱ្យរុះរើទីលំនៅ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ
ចំពោះផ្នែកសេដ្ឋកិច្ច ការរំខានណាមួយនៅតាមព្រំដែន នឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងស្រុក កសិកម្ម និងលំហូរពលកម្មឆ្លងដែន រវាងសហគមន៍នៅតាមបណ្តោយព្រំដែននៃប្រជាជាតិទាំងពីរ។ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ នៅក្នុងតំបន់ទាំងនេះ ក៏អាចប្រឈមនឹងការខូចខាត ដែលធ្វើឱ្យស្ថានភាពរស់នៅកាន់តែអាក្រក់ទៅៗសម្រាប់ប្រជាជនដែលងាយរងគ្រោះរួចទៅហើយ។ សម្រាប់កម្រិតតំបន់វិញ សកម្មភាពឯកតោភាគីបែបនេះ ធ្វើឱ្យអាស៊ានមានការប្តេជ្ញាចិត្តយូរអង្វែងក្នុងការរួមរស់ដោយសន្តិភាព និងការគោរពគ្នាទៅវិញទៅមក ក្នុងចំណោមរដ្ឋជាសមាជិក។
នៅចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងនេះ កម្ពុជាត្រូវតែឆ្លើយតបដោយមិនមានការភ័យខ្លាច ឬការសងសឹកនោះទេ ប៉ុន្តែដោយសកម្មភាពអហិង្សាជាដាច់ខាត ដោយផ្អែកលើ “សច្ចៈភាព” ដោយ ការស្វែងរកការពិត និងយុត្តិធម៌តាមរយៈកម្លាំងសីលធម៌។ នេះមានន័យថា ការចូលរួមជាមួយប្រទេសថៃ និងសហគមន៍អន្តរជាតិប្រកបដោយតម្លាភាពភស្តុតាង និងការទូត ខណៈពេលដែលរក្សាបាននូវភាពស្ងប់ស្ងាត់ និងមិនជំរុញស្ថានការណ៍ធា្លក់ចូលក្នុងអរិភាពជាមួយប្រទេសថៃជាថ្មី។

ផលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិ
ជម្លោះព្រំដែនមិនមែនជាការគូសវាសព្រំដែនដោយការស្រមើស្រមៃនោះទេ។ ផលប៉ះពាល់ដល់អាយុជីវិតមនុស្ស គឺពិតប្រាកដ។ ការប៉ះទង្គិចគ្នាកន្លងមកក្នុងឆ្នាំ២០២៥ បានផ្លាស់ទីលំនៅមនុស្សរាប់រយពាន់នាក់នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចូលទៅក្នុងជម្រកបណ្តោះអាសន្ន ការបាត់បង់ផ្ទះសម្បែង ដីស្រែចំការ និងជីវភាពរស់នៅ។ ការផ្លាស់ទីលំនៅនេះបានបង្កើតឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមស្ត្រី កុមារនិងមនុស្សចាស់ ខណៈដែលសង្រ្គាមនេះបានធ្វើឱ្យខូចខាតដល់មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ និងសេវាសាធារណៈ បានធ្វើឱ្យចំនួនអ្នកស្លាប់ និងវិបត្តិមនុស្សជាតិមានការកើនឡើង។
ផលប៉ះពាល់ និងការរំខានដល់សេដ្ឋកិច្ច គឺចៀសមិនរួច ដោយសារការបិទព្រំដែន និងការរឹតបន្តឹងព្រំដែន ហើយប្រទេសថៃបានកាត់បន្ថយការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់ព្រំដែន បិទច្រកត្រួតពិនិត្យ និងរារាំងការបម្លាស់ទីរបស់អ្នកទេសចរ។ កត្តាទាំងនេះ បានធ្វើឱ្យកម្ពុជាដាក់ចេញនូវយន្តការឆ្លើយតប និងកាត់បន្ថយជាខ្លាំងលើការពឹងផ្អែកលើការនាំចូលផលិតផលផ្សេងៗពីប្រទេសថៃ។ ជម្លោះនេះ ក៏ជាបញ្ហាប្រឈមផងដែរចំពោះឯកភាព និងភាពជឿទុកចិត្តរបស់អាស៊ាន ដោយសារជម្លោះរវាងរដ្ឋជាសមាជិក បានធ្វើឱ្យខូចខាតដល់បទដ្ឋានក្នុងតំបន់ក្នុងការដោះស្រាយដោយសន្តិវិធី។ កម្ពុជាត្រូវតែមានភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការដាក់ចេញគោលនយោបាយណាមួយពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ដើម្បីរក្សាប្រសិទ្ធភាពរបស់អាស៊ាន។

ការបង្ខំឱ្យប្រជាជនខ្មែរចាកចេញពីទីលំនៅ និងការហ៊ុំព័ទ្ធយកទឹកដី
កងទ័ពភូមិភាគទីមួយរបស់ប្រទេសថៃបានទាមទារឱ្យកម្ពុជាជម្លៀសជនស៊ីវិលចេញពីភូមិនៅតាមបណ្តោយព្រំដែនមួយចំនួន ឬមិនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០ ខែតុលា។ កម្ពុជា បានច្រានចោលការទាមទារនេះ ដោយហៅការទាមទារនេះថា ជាការរំលោភលើកិច្ចព្រមព្រៀងកន្លងមក និងនៅក្រៅដែនអំណាចរបស់ RBC ដោយសង្កត់ធ្ងន់ថា មានតែគណៈកម្មការព្រំដែនរួម (JBC)ប៉ុណ្ណោះ ដែលអាចដោះស្រាយការបោះបង្គោលព្រំដែនបាន។
ជាងនេះទៅទៀត កិច្ចប្រជុំរបស់RBC ជាច្រើនត្រូវបានប្រទេសថៃប្រកាសពន្យារពេល ឬបដិសេធចូលរួម លុះត្រាតែកម្ពុជាយល់ព្រមតាមផែនការការជម្លៀសប្រជាជន ដែលជាយុទ្ធវិធីមានលក្ខខណ្ឌមួយដែលធ្វើឱ្យប៉ះពាល់អព្យាក្រឹត្យភាពរបស់RBC។ ប្រទេសថៃបានពន្យារពេលចូលរួមកិច្ចប្រជុំRBCទាំងស្រុងនៅពេលខ្លួនមានអារម្មណ៍ថា មានសម្ពាធលើប្រទេសខ្លួន។ ការរៀបចំធ្វើផែនការផ្ទៃក្នុងរបស់ថៃ ក៏មានគម្រោងឱ្យមានការជំរុញជម្លៀសគ្រួសារកម្ពុជាចំនួន២០០ ចេញពីតំបន់ ដោយថៃចាត់ទុកជា”ការទន្ទ្រាន” ដោយប្រើប្រាស់សម្ពាធផ្នែកច្បាប់ រដ្ឋបាល និងសន្តិសុខ។ សកម្មភាពថ្មីៗរបស់ប្រទេសថៃ ដូចជា ការដាក់ពង្រាយលួសបន្លា ការជម្លៀសដោយចាប់បង្ខំ និងប្រើប្រាស់ការទូតតាមលក្ខខណ្ឌ និងការរំលោភលើអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០ ដែលបានហាមឃាត់ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន និងការសាងសង់អគារយោធាថ្មីនៅតាមបណ្តោយព្រំដែនដែលពុំទាន់បានដោះស្រាយរួច។ កម្ពុជា មើលឃើញថា ទង្វើទាំងនេះ ជាការប៉ុនប៉ងដោយបង្ខំ ដើម្បីផ្លាស់ប្តូរការពិតនៅក្នុងមូលដ្ឋាន ហើយមិនអាចអនុវត្តតាមដោយធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា។

វិធានការទាំង៣របស់កម្ពុជាក្នុងការតបតដោយសន្តិភាព
ដើម្បីឆ្លើយតបដោយភាពរឹងមាំ សេចក្តីថ្លៃថ្នូរ និងការប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ ប្រទេសកម្ពុជា គួរតែអនុវត្តយុទ្ធសាស្ត្រទាំង៣ ដែលបំផុសចេញពីស្មារតី“សច្ចៈភាព”។ វិធានទីមួយ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវភាពការទូត និងភាពស្របច្បាប់ ដោយបញ្ជាក់ជាថ្មីថា មានតែគណៈកម្មការចម្រុះព្រំដែន(JBC)ប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចលើការបោះបង្គោលព្រំដែន មិនមែន RBC ឬ GBCទេ។ រាល់កិច្ចប្រជុំព្រំដែន គួរតែគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដូចជា បទឈប់បាញ់១៣ចំណុច និងឆ្នាំ២០០០ Mou។ ក្រុងភ្នំពេញ ក៏គួរតែអញ្ជើញអ្នកសង្កេតការណ៍អព្យាក្រឹត ដូចជា អាស៊ាន ឬអង្គការសហប្រជាជាតិ ដើម្បីធានាតម្លាភាព ខណៈពេលដែលការផ្សព្វផ្សាយពីផែនទីផ្លូវការ សន្ធិសញ្ញា និងរូបភាពផ្កាយរណបដែលបង្ហាញពីការទន្ទ្រានរបស់ថៃ។ កិច្ចប្រជុំពិសេសរបស់អាស៊ាន ក៏គួរតែធ្វើការកោះប្រជុំ ដើម្បីពង្រឹងការប្តេជ្ញាចិត្តក្នុងតំបន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
វិធានទីពីរ កម្ពុជាគួរតែជំរុញរបស់ប្រជាពលរដ្ឋឱ្យមានភាពអត់ធ្មត់ និងអហិង្សាខ្ពស់ក្នុងភូមិឃុំនៅតាមបណ្តោយព្រំដែន។ ប្រជាពលរដ្ឋត្រូវតែរក្សាភាពស្ងប់ស្ងាត់ តាមដាន និងចងក្រងសកម្មភាពយោធារបស់ថៃ និងចៀសវាងសកម្មភាពបង្កហេតុជាអរិភាពផ្សេងៗ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ គួរតែបង្ហាញសាមគ្គីភាពគ្នាតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ដោយការទង់ជាតិ ឬទង់ជ័យ ឬការជួបជុំអធិដ្ឋានផ្សេងៗ ដែលឆ្លុះបញ្ចាំងទាំងសេចក្តីថ្លៃថ្នូរ និងសេចក្តីមេត្តាករុណា ដែលបង្ហាញពីការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជួនរបស់ប្រជាជនលើព្រះពុទ្ធសាសនា។ ជំហរសន្តិភាពនេះ នឹងពង្រឹងសិទ្ធិអំណាច សីលធម៌របស់កម្ពុជា និងស្របតាមស្មារតី “សច្ចៈភាព” ដោយទប់ទល់នឹងការឈ្លានពាន តាមរយៈការពិត និងការអត់ធ្មត់។

វិធានទីបី រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាប្រឈមផ្នែកដូចជាបញ្ហាជនភៀសខ្លួន និងសេដ្ឋកិច្ច ដោយពង្រីកកម្មវិធីជំនួយសង្គ្រោះបន្ទាន់ រៀបចំទីជម្រក សាលារៀនបណ្តោះអាសន្ន មណ្ឌលសុខភាពចល័ត និងជំនួយស្បៀងអាហារ ខណៈពេលដែលការយកចិត្តទុកដាក់លើបញ្ហាផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ។ ចំពោះផ្នែកសេដ្ឋកិច្ច កម្ពុជាគួរតែធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្ម និងភាពជាដៃគូ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតឡើងពីការបិទព្រំដែនថៃ។ ជាចុងក្រោយ ក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គួរតែបង្កើតយុទ្ធនាការផ្សព្វផ្សាយការពិត ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត ដើម្បីបង្ហាញថាកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ កម្ពុជាអាចការពារអធិបតេយ្យភាពរបស់ខ្លួនដោយគ្មានការប្រើប្រាស់ហិង្សា ពង្រឹងភាពស្របច្បាប់ខាងសីលធម៌ និងប្រមូលការគាំទ្រក្នុងស្រុក និងអន្តរជាតិសម្រាប់ការស្វែងរកយុត្តិធម៌របស់ខ្លួនតាមរយៈសន្តិភាព។
សេចក្តីពិត និងមេត្តាធម៌ ជាខែលការការពាររបស់កម្ពុជា
ការឆ្លើយតបរបស់កម្ពុជាដែលឈរលើមូលដ្ឋានសីលធម៌ ត្រូវតែលុបបំបាត់ភាពភ័យខ្លាច និងការឈ្លានពាន ដោយឈរយ៉ាងរឹងមាំលើយុត្តិធម៌ ខណៈពេលដែលចៀសវាងការកើនឡើងណាមួយដែលអាចក្លាយទៅជាជម្លោះបើកចំហ។ វិធីសាស្ត្រនេះ នឹងទាញយកកម្លាំងដែលមិនមែនបានមកពីអំណាចយោធានោះទេ ប៉ុន្តែ បានពីការបញ្រ្ជាបមនសិការរបស់ប្រទេសថៃ និងការវិនិច្ឆ័យរបស់ស្ថាប័នអន្តរជាតិ ដែលផ្តល់តម្លៃដល់ភាពស្របច្បាប់ ការអត់ធ្មត់ និងសន្តិភាព។
ដោយប្រកាន់ខ្ជាប់នូវតម្លាភាព និងការពិត កម្ពុជាអាចលាតត្រដាងនូវកលល្បិចរបស់ថៃ ដូចជា បទបញ្ជាជម្លៀសប្រជាពលរដ្ឋខ្មែរ និងការហ៊ុមព័ទ្ធបន្លាលួសនៅតាមបណ្តោយព្រំដែន ដែលអ្វីៗដែលពួកគេបានធ្វើពិតជាសកម្មភាពក្នុងគោលបំណងបំភិតបំភ័យ ជាជាងការចរចាស្របច្បាប់។ នៅពេលដែលប្រឈមមុខនឹងភស្តុតាងការទូត និងការលាតត្រដាងជាសាធារណៈជាជាងការតបតទៅវិញដោយស្មារតីចង់សងសឹក វិធានការបែបនេះ នឹងធ្វើឱ្យថៃបាត់បង់នូវកម្លាំងសីលធម៌ និងនយោបាយរបស់ពួកគេយ៉ាងឆាប់រហ័ស។

ដោយមានការគាំទ្រពីដៃគូអាស៊ាន និងសហគមន៍អន្តរជាតិកាន់តែទូលំទូលាយ កម្ពុជាអាចកំណត់ឡើងវិញនូវការបកស្រាយពីតថភាពពិត។ នេះមិនមែនជាជម្លោះព្រំដែនបណ្តោះអាសន្នទេ ប៉ុន្តែ ជាការសាកល្បងដ៏សំខាន់នៃការប្តេជ្ញាចិត្តរបស់អាស៊ីអាគ្នេយ៍ចំពោះសណ្តាប់ធ្នាប់ក្នុងតំបន់ អធិបតេយ្យភាព និងនីតិរដ្ឋ។ តាមរយៈការមិនប្រើអំពើហិង្សាប្រកបដោយវិន័យ កម្ពុជាអាចបង្ហាញពីភាពក្លាហាន សីលធម៌ ការអត់ធ្មត់ និងភាពច្បាស់លាស់នៃការពិត គឺមានឥទ្ធិពលខ្លាំងជាងការបំភិតបំភ័យ ឬការឈ្លានពានទៅទៀត។
ការបង្កើនអំណាចតាមរយៈការពិត មិនមែនកម្លាំងយោធា
ឱសានវាទនៃការជម្លៀសរបស់ប្រទេសថៃ គឺជាការបង្កើនគ្រោះថ្នាក់នៃការបង្ខិតបង្ខំតាមព្រំដែន មិនមែនជាវិធានការចរចាសន្តិភាពដ៏ស្មោះត្រង់នោះទេ។ ការឆ្លើយតបរបស់កម្ពុជាត្រូវតែបង្ហាញថា អធិបតេយ្យភាពមិនត្រូវរងការគំរាមកំហែងដោយចុងកាំភ្លើង ឬការគំរាមកំហែងយោធានោះទេ ប៉ុន្តែ ត្រូវបានការពារដោយគោលការណ៍ច្បាប់ ភាពក្លាហានរបស់ពលរដ្ឋ និងភាពសុចរិតនៃការទូត។
នេះ គឺជាពេលវេលារបស់កម្ពុជាក្នុងការបង្កើត“សច្ចៈភាពជាតិ” ដោយមិនប្រើប្រាស់កណ្តាប់ដៃ ឬកម្លាំងយោធានោះទេ ប៉ុន្តែ ដោយភាពខ្ជាប់ខ្ជួនក្នុងការរក្សាភាពថ្លៃថ្នូរក្នុងនាមជាប្រទេសជាតិស៊ីវិល័យ និងមានអរិយធម៌ខ្ពង់ខ្ពស់នៅក្នុងតំបន់ ការបដិសេធមិនជម្លៀសប្រជាជនតាមលក្ខខណ្ឌរបស់ក្រុមយោធាថៃ ការទប់ទល់នឹងការទន្ទ្រានកាន់កាប់ដោយបង្ខំ និងការប្រែក្លាយជម្លោះទៅជាការវេទិកាសីលធម៌ និងផ្លូវច្បាប់ ដើម្បីសមធម៌ក្នុងនាមជាប្រជាជាតិក្នុងសហគមន៍អន្តរជាតិ និងអាស៊ាន។

ប្រសិនបើកម្ពុជាអាចរក្សាបាននូវភាពស្មោះត្រង់ ការទំនាក់ទំនងដោយស្មោះត្រង់ និងការគាំទ្រពីអាស៊ាន និងអន្តរជាតិ នោះកម្ពុជាអាចនឹងប្រែក្លាយសម្ពាធដ៏ខ្លាំងក្លាពីការឈ្លានពានរបស់ថៃទៅជាពេលវេលានៃការទទួលស្គាល់ការពិត មិនមែនជាការមើលងាយប្រមាថ។ ក្នុងរយៈពេលវែង ការធានាសុវត្ថិភាពប្រទេសជាតិមួយមិនមែនធ្វើទៅបានដោយសារការកសាងរបងនោះទេ តែវា គឺជាដោះស្រាយដោយការប្តេជ្ញាចិត្តខ្ពស់ ដោយចាក់ឬសយ៉ាងរឹងមាំក្នុងយុត្តិធម៌ សច្ចៈភាព និងមិនស្អប់ខ្ពើមគ្នាទៅវិញទៅមក៕
ដោយ៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


