Connect with us

កូវីដ-១៩

លោក ហេង សួរ ថាកម្មកររោងចក្រជាង ១៦០០នាក់ឆ្លងជំងឺ​កូវីដ​១៩

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែមេសានេះថាមាន​កម្មករកម្មការិនីបម្រើការងារក្នុងរោចក្រ១៦៧៣ នាក់បានឆ្លងជំងឺកូវីដ១៩ នៅក្នុងរោងចក្រចំនួន ២០៦។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ លោក ហេង សួរ បានបញ្ជាក់ថា ក្នុងចំណោមកម្មកររោងចក្រចំនួន ២៣ នៅខេត្តតាកែវ២៣រោងចក្រ ខេត្តព្រះសីហនុ១៦រោងចក្រ ខេត្តកំពង់ចាម១រោងចក្រ និងខេត្តកំពង់ឆ្នាំង១រោងចក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ហេង សួរ រហូតមកដល់ពេលនេះ មានកម្មករកម្មការិនីរោងចក្រជិត២ម៉ឺននាក់ (១៧០០០) កំពុងធ្វើចត្តាឡីស័ក។

យោង​តាម​របាយការណ៍​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ មាន​កម្មករ​រោងចក្រ​ប្រមាណ ៤០ ម៉ឺន​នាក់ មិន​អាច​ចេញ​ទៅ​ធ្វើ​ការ​បាន​។ ក្រៅ​ពី​នោះ​ក៏​មាន​កម្មករ​និយោជិត​ជាង​ ១ លាន ២ សែន​នាក់​​​រង​ផល​ប៉ះពាល់៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម