កូវីដ-១៩
ដល់ដំណាក់កាលហើយ! ប្រជាជនឥណ្ឌាចេញលុយខ្លួនឯងទិញអុកស៊ីសែនជួយហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល
ខណៈពេលទីក្រុងជាច្រើននៅទូទាំងប្រទេសឥណ្ឌាកំពុងតែជួបវិបត្តិរលកទីពីរនៃជំងឺរាតត្បាត និងធ្វើឲ្យអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរពិបាកដកដង្ហើម ដែលបណ្ដាលមកពីកង្វះអុកស៊ីសែន ដូច្នេះហើយទើបពលរដ្ឋជាច្រើននាំគ្នាបរិច្ចាគជាប្រាក់ដើម្បីទិញអុកស៊ីសែនឬព្យាយាមបំពេញចន្លោះខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធសុខភាពដ៏ពិបាកមួយនេះ។

អ្នកដែលបានបរិច្ចាគមុនគេគឺលោក Champalal Gurjar ជាកសិករនៅទីក្រុង Neemuch រដ្ឋ Madhya Pradesh ។ តាមសេចក្ដីរាយការណ៍គាត់បានបរិច្ចាគប្រាក់ចំនួន ២ លានរូពី (២៦៩៥ដុល្លារ) ជាចំនួនទឹកប្រាក់ដែលគាត់សន្សំសម្រាប់អាពាហ៍ពិពាហ៍កូនស្រីរបស់គាត់ ដល់អាជ្ញាធរសម្រាប់ទិញបំពង់អុកស៊ីសែន។
លោក Gurjar ត្រូវបានគេដកស្រង់សំដីដោយនិយាយថា ” ដើម្បីធ្វើឲ្យថ្ងៃអាពាហ៍ពិពាហ៍កូនស្រីខ្ញុំមិនអាចបំភ្លេចបាន ខ្ញុំបានបរិច្ចាគប្រាក់ចំនួន២លានរូពី (២៦៩៥ដុល្លារ) ដល់រដ្ឋបាលស្រុក ដែលមានតម្រូវការអុកស៊ីសែនយ៉ាងខ្លាំង សម្រាប់ព្យាបាលការកើនឡើងនៃជំងឺកូវីដ១៩” ។

បំពង់អុកស៊ីសែនខ្លះត្រូវបានគេទិញសម្រាប់មន្ទីរពេទ្យស្រុក និងមួយផ្សេងទៀតសម្រាប់តំបន់ Gurjar ដែលជាទីប្រជុំជននៅក្នុង The Tribune ។
ដោយឃើញមានបុរសកសិករបរិច្ចាគ ប្រជាជនគ្រប់គ្នាក៏បានរួបរួមនឹងមូលនិធិនេះ ដោយអ្នកខ្លះបរិច្ចាគប្រាក់តាមអ៊ីនធឺណិត ខ្លះទិញអុកស៊ីសែនខ្លួនឯងប្រគល់ជូនរដ្ឋបាលស្រុកតែម្ដង ។ ចំណែកបុរសម្នាក់ឈ្មោះ Shahnawaz Shaikh ដែលឥឡូវនេះត្រូវបានគេឲ្យឈ្មោះថា“ បុរសអុកស៊ីសែននៃទីក្រុង Mumbai” បានលក់រថយន្តរបស់គាត់តម្លៃ ២២ លានរូពី (៥៤៣,២១ដុល្លារ) ដើម្បីផ្ដល់អុកស៊ីសែនឥតគិតថ្លៃដល់អ្នកដែលត្រូវការនៅជុំវិញទីក្រុង។

គួររំលឹកថា គិតមកទល់ពេលនេះប្រទេសឥណ្ឌាមានអ្នកឆ្លងសរុប ១៨,៣៦៨,០៩៦ ករណី និងមានអ្នកស្លាប់ ២០៤,៨១២ ករណី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖shethepeople
ចុចអាន៖ទុក្ខជាន់ទុក្ខ! ធ្លាយអុកស៊ីសែន ស្លាប់អ្នកជំងឺកូវីដ ២២នាក់នៅ ឥណ្ឌា
ចុចអាន ៖រងគ្រោះខ្លាំងរាល់ថ្ងៃ ពេលនេះ ឥណ្ឌា ក្លាយជាប្រទេសទី ៤ មានអ្នកស្លាប់ដោយកូវីដច្រើនជាងគេលើលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


