កូវីដ-១៩
បុរសអាយុ៧០ឆ្នាំ ជិះកង់ដឹកសពប្រពន្ធទៅបូជាដួលតាមផ្លូវគ្មានអ្នកជួយ ព្រោះខ្លាចកូវីដ
បុរសវ័យចំណាស់អាយុ៧០ឆ្នាំម្នាក់បានប្រឹងជិះកង់ដឹកសពប្រពន្ធយកទៅបូជា បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់ដោយជំងឺកូវីដ-១៩។ នៅតាមផ្លូវគាត់បានដួលកង់ ប៉ុន្តែគ្មានអ្នកភូមិណាម្នាក់ដែលនៅសងខាងជួយគាត់ឡើយ ដោយសារខ្លាចកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីប៉ូលិសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សោកនាដកម្មដ៏សែនសង្វែគនេះគឺបុរសវ័យចំណាស់នៅភូមិ Ambarpur ក្នុងស្រុកមួយដែលមានចម្ងាយជាង២០០គីឡូម៉ែត្រពីរដ្ឋធានី Lucknow ត្រូវបានអ្នកភូមិថតទិដ្ឋភាពគាត់នៅកណ្តាលផ្លូវ និងបានធ្វើរន្ធត់យ៉ាងខ្លាំងនៅតាមបណ្តាញទំនាក់ទំនងសង្គម។

រូបភាពមួយដែលត្រូវបានគេមើលឃើញថា បុរសម្នាក់បានកំពុងអង្គុយនៅលើចិញ្ចើមផ្លូវ ហើយសពប្រពន្ធរបស់គាត់ដែលរុំក្រណាត់នៅលើកង់ដែលដួលនៅកណ្តាលផ្លូវ។ ទោះជាយ៉ាងណា នៅពេលនោះ គ្មាននរណាម្នាក់ជួយគាត់ឡើយ។
ប៉ូលិសបាននិយាយថា ភរិយារបស់ម្នាក់នេះបានស្លាប់ដោយកូវីដ-១៩នៅក្នុងមន្ទីរពេទ្យស្រុកមួយកាលពីថ្ងៃទី២៦ ខែមេសា ហើយសពត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យដឹកយកទៅទុកនៅផ្ទះរបស់គាត់ក្នុងភូមិ។
ប៉ូលិសនៅ Madiahun Munna Lal Dhusia បាននិយាយថា ៖«អ្នកនៅជុំវិញនោះ សូម្បីមនុស្សចាស់ក៏គ្មាននរណាម្នាក់ហ៊ានជួយគាត់រៀបចំពិធីបុណ្យ ឬបូជាឡើយ ពីព្រោះអ្នកភូមិខ្លាចកូវីដ-១៩»។
លោកប៉ូលិសរៀបរាប់ថា ៖«បន្ទាប់ពីគ្មាននរណាជួយ គាត់សម្រេចយកសពប្រពន្ធចងដាក់លើកង់ដើម្បីជិះឌុបយកទៅកន្លែងបូជា។ តែវាមិនស្រួលសម្រាប់គាត់ដែលឌុបមនុស្សស្លាប់លើកង់ ហើយបានធ្វើឲ្យគាត់ដួលតាមផ្លូវ»។
ក្រោយមក បានក្រុមប៉ូលិសជួយ បន្ទាប់ពីប៉ូលិសបានដឹងរឿងរ៉ាវដឹកសពប្រពន្ធរបស់បុរសវ័យចំណាស់នោះទៅបូជា ហើយដួលតាមផ្លូវ។ ប៉ូលិសបានទាក់ទងរករថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង និងបានដឹកសពទៅបូជានៅ Ramghat៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ indianexpress
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


