Connect with us

កូវីដ-១៩

​គ្រូពេទ្យ​ ៩០​ក្រុម ប្រើពេលមួយ​ខែ សម្រុកចាក់វ៉ាក់សាំងពលរដ្ឋ​តំបន់​ក្រហម​ឲ្យ​បាន​ ៤០ ម៉ឺននាក់

បានផុស

នៅ

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​នេះ ក្រសួងការពារជាតិ​បានរៀបចំ​គ្រូពេទ្យ​ចំនួន​៩០​ក្រុម ហើយ​តាម​គម្រោងនឹង​​ធ្វើឡើង​រយៈពេល​១​ខែ ឲ្យ​ហើយ​ទាំងពីរ​ដូ​ស​តែម្ដង​។​

ការលើកឡើង​របស់​ស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ធ្វើ​ឡើង ខណៈ​អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ដល់​ប្រជា​ពល​ដ្ឋ​នៅ​តំបន់​ក្រហម ដែល​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​កង​ព​លលេ​ខ​៧០ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ លើកឡើងបន្ត​ថា ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ទាំង​៤ ក្រសួងការពារជាតិ​បានរៀបចំ​ក្រុម​ចាក់​ចំនួន​៩០​ក្រុម ហើយ​ក្នុង​មួយក្រុមៗ​មាន​គ្នា​យ៉ាងតិច​ចំនួន​៥​នាក់។ ក្រៅពី​ក្រុម​អ្នក​ចាក់ ក៏មាន​ក្រុម​ផ្សេងៗ​ទៀត​ដូចជា ក្រុម​រៀបចំ​សណ្ដាប់ធ្នាប់ និង​ក្រុម​ថតរូប​ជាដើម ដើម្បី​រៀបចំ​ឯកសារ​សម្រាប់​ការចាក់​លើក​ទី​២​។​

បើតាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម មាន​ប្រមាណ​ជាង​៨០​ម៉ឺន​នាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏បាន​ចាក់​វ៉ាក់សាំង​រួចហើយ​។ តាម​ការ​សន្និដ្ឋាន​មាន​ប្រហែល​៤៥ ម៉ឺន​នាក់ ដែល​ត្រូវ​ចាក់ ហើយ​ក្នុង​ចំនួន​នេះ ក៏បាន​ត្រៀម​វ៉ាក់សាំង​រួចរាល់​ហើយ​ដែរ ហើយ​​ល្បឿននៃ​ការចាក់​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​នៅពេល​ចាប់ផ្ដើម​ដំណើរការបាន​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​អាច​ដឹង​ហើយ​។

សម្តេច​ពិជ័យ​សេនា​បញ្ជាក់ដែរថា តាម​គម្រោង​យុទ្ធនាការ​នេះ នឹង​ធ្វើឡើង​រយៈពេល​១​ខែ ឲ្យ​ហើយ​ទាំងពីរ​ដូ​ស​តែម្ដង គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែឧសភា នឹង​បញ្ច​ប់ដូ​ស​ទី​០១ ហើយ​ថ្ងៃ​បន្ទាប់​ទៀត គឺ​ត្រូវ​ចាក់​ដូ​ស​ទី​២ តែ​គម្រោង​នេះ អាច​ខុសគ្នា​បន្តិចបន្តួច​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ទៀតថា នៅ​រាជធានី​ភ្នំពេញ​នេះ ជា​តំបន់​ដែលមាន​ឆ្លង​ខ្លាំង ហើយ​ការឆ្លង​ខ្លាំង គឺ​ស្ថិតនៅក្នុង​តំបន់​មួយចំនួន ដែល​ត្រូវ​បានដាក់​ជា​តំបន់​ក្រហម ដែលមាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់ ដូច្នេះ​តាម​ចក្ខុវិស័យ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យយក​វ៉ាក់សាំង​ទៅ​ចាក់​ស្រោច​នៅ​តំបន់​ក្រហម​នេះ​តែម្តង ដើម្បី​ឲ្យ​វ៉ាក់សាំង​នេះ​ចូលទៅក្នុង​រាងកាយ​របស់​មនុស្ស​នៅ​តំបន់​ក្រហម​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ទល់​ចំពោះ​ការរីក​រាលដាល​នៅ​តំបន់​នោះ​។​

ទាក់ទង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​នេះ បើតាម​របាយ​ការ​ណ៏​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង បានឱ្យដឹងថា ដើម្បីឱ្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុង​តំបន់​ក្រហម​ឱ្យស្រប​តាម​ដែន​ការកំណត់​នោះ ក្រុមការងារ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្រសួងការពារជាតិ បាន​ចាត់​កម្លាំង​ចូលរួម​ចំនួន ១,៤៩០​នាក់ ក្នុងនោះ​រួមមាន​៖ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ចំនួន ៩០​ក្រុម មាន​ចំនួន ៤៥០​នាក់​, ក្រុម​បម្រើការ និង​សណ្តាប់ធ្នាប់ ចំនួន​៩០​ក្រុម មាន​ចំនួន ៩០០​នាក់​, ក្រុម​ដឹកជញ្ជូន ចំនួន ១០​ក្រុម មាន​ចំនួន ៥០​នាក់​, ក្រុម​ធ្វើ​ប័័​ណ្ណ​ចាក់​វ៉ាក់សាំង មាន​ចំនួន​២៧០​នាក់​។​

បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ចំពោះ​ប្រតិបត្តិការ​នេះ មាន​កងឯកភាព​ចូលរួម​ចំនួន ១៣ ក្នុងនោះ​រួមមាន​៖ កងពលតូច​លេខ​៧០, បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កងទ័ពជើងគោក​, យោធ​ព​ភូមិភាគ​ពិសេស​, បញ្ជាការដ្ឋាន​កងទ័ព​អាកាស​, ការិយាល័យ​សុខាភិបាល កងទ័ពអាកាស​, ទីចាត់ការ​សុខាភិបាល​, បញ្ជាការដ្ឋាន​វិស្វកម្ម​, បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​, បញ្ជាការដ្ឋាន​បញ្ជូន​សារ​, និង​សាលា​, កងទ័ពជើងទឹក​, កងទ័ពអាកាស​, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រភេទ និង​នាយកដ្ឋាន​សុខាភិបាល​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា ចំនួន​ប្រជាពលរដ្ឋ អាយុ​១៨​ឆ្នាំ​ឡើងទៅ មាន​ចំនួន ៣៤៨,៦១៧​នាក់ និង​កម្មករនិយោជិត​ចំនួន​៤៥៦,៤១៦​នាក់ សរុប​៨០៥,០៣៣​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រហាក់ប្រហែល​២៩​ភាគរយ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ស្មើនឹង​២៣៣,៤៦០​នាក់ និង​កម្មករនិយោជិត​ប្រហាក់ប្រហែល​១០០,០០០​នាក់ បាន​ចាក់​ដូ​ស​ទី​១​រួច និង​កំពុង​បន្ត​ចាក់​ដូ​ស​ទី​២​ទៀត​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ដែរថា ចំនួន​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចាក់​ក្នុង​យុទ្ធនាការ​នេះ​មាន​ប្រហាក់ប្រហែល​ចំនួន​៤៧១,៥៧៣​នាក់ ស្មើនឹង​បរិមាណ​វ៉ាក់សាំង ដែល​ត្រូវ​ចាក់​ទាំងពីរ​ដួស មាន​ចំនួន ៩៤៣,១៤៦​ដូ​ស ហើយ​វ៉ាក់សាំង​ដែល​ទទួលបាន​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្របខណ្ឌ​ទូទាំងប្រទេស​ចំនួន​៩០០,០០០​ដូ​ស ក្នុងនោះ ស៊ីណា​វ៉ា​ក់ (SINOVAC) ចំនួន​៥០០,០០​ដូ​ស និង​ស៊ី​ណូ​ហ្វា​ម (SINOPHARM) ចំនួន ៤០០,០០០​ដូ​ស បាន​ទុកដាក់​ថែរក្សា​ក្នុង​ឃ្លាំង​របស់​ក្រសួងការពារជាតិ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម