កូវីដ-១៩
ហេតុអ្វីតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ចេះតែកើនឡើងបែបនេះ?
មូលហេតុដែលធ្វើឲ្យតួលេខនៃការឆ្លងជំងឺកូវីដ-១៩មានការកើនឡើង គឺដោយសារការប្រើម៉ាស៊ីនតេស្តរហ័ស SARS-CoV-2 Rapid Antigen Test ទៅលើអ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ដែលម៉ាស៊ីននេះ មានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

នេះបើតាមការបញ្ជាក់របស់លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។
បើតាមលោក ហុក គឹមចេង ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ-១៩ ពី១០ភាគរយ ឬលើស១០ភាគរយទៅទៀត។ ម៉្យាងទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់បានទាន់ពេលវេលា ទើបយើងអាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៩៣៨នាក់ទៀត ជាសះស្បើយ៣៦១នាក់ និងស្លាប់០១នាក់។ ក្នុងនោះ ភ្នំពេញចំនួន៦០៨នាក់ កណ្ដាលចំនួ១៧៥នាក់ ព្រះសីហនុចំនួន៧៧នាក់ បន្ទាយមានជ័យចំនួន៥១នាក់ កំពង់ស្ពឺចំនួន១៤នាក់ តាកែវចំនួន៤នាក់ កំពង់ចាមចំនួន៣នាក់ ត្បូងឃ្មុំចំនួន២នាក់ ពោធិ៍សាត់ចំនួន១នាក់ ស្វាយរៀងចំនួន១នាក់ បាត់ដំបងចំនួន១នាក់ សៀមរាបចំនួន១នាក់។

គិតត្រឹមព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជារកអ្នកឆ្លងសរុបចំនួន១៦,២៩៩នាក់ ជាសះស្បើយចំនួន៥,៧៩១នាក់ កំពុងព្យាបាលចំនួន១០,៣៩៤នាក់ និងស្លាប់ចំនួន១០៧នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


