កូវីដ-១៩
អាជីវករផ្សារអូរឫស្សីម្នាក់ ព្យាបាលកូវីដជាសះស្បើយរួច ចាប់វាយខ្នោះបញ្ជូនទៅតុលាការ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ដែលបានគេចវេសមិនធ្វេីចត្តាឡីស័កល្មើសវិធានសុខាភិបាលទៅតុលាការ បន្ទាប់ពីបញ្ចប់ការព្យាបាលជំងឺកូវីដ១៩ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ។


បុរសរូបនោះមានឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ (នៅផ្សាអូឬស្សី)។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការណ៍ជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ រកឃើញមានផ្ទុកកូវីដ១៩។
ក្រោយពីបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វេីចត្តាឡីស័ករួចរាល់រយ:ពេល១៤ថ្ងៃ បុរសម្នាក់ឈ្មោះ ពេជ កុសល ដែលបានគេចវេសមិនធ្វេីចត្តាឡីស័កកាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការចាប់ខ្លួននៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២:០០រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


