Connect with us

កូវីដ-១៩

WingMall អនុញ្ញាត​សប្បុរសជន​អាច​ទិញ​ស្បៀង​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅក្នុង​កាលៈទេសៈ​នេះ យើង​ដឹងថា​អ្នកណា​ក៏មាន​ភាព​តានតឹង​ដែរ ប៉ុន្តែ​ក៏​ជឿជាក់ថា យើងខ្ញុំ​អាច​ចែករំលែក​ក្តីសង្ឃឹម​ដល់​អ្នក​ដែល​ទីទាល់​បំផុត​បាន​។ ដូច្នេះ វី​ង បាន​បង្កើតជា​កម្ម​វី​ធី កុម្ម៉ង់​អាហារ​សប្បុរស នៅលើ​វី​ង​ម៉​ល​(WingMall) ដើម្បី​ចែកជូន​ដល់​បងប្អូន​ខ្វះខាត ។​

​សប្បុរសជន​ទាំងឡាយ អាចធ្វើ​ការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និង​ម្ហូបអាហារ​ជាច្រើន​ផ្សេងទៀត​តាមរយៈ វី​ង​ម៉​ល​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing App)​អ្នក​និង​អាច​ជ្រើសរើស​ទីតាំង​ដែលមាន​អ្នក​ខ្វះខាត​ជាច្រើន​ដូចជា ផ្សារ​ចាស់ ផ្សារកណ្ដាល វត្ត​នាគ​វ​ន្ត័ មុខ​វាំង ឬ​អាច​ផ្តល់​លេខ​ទំនាក់ទំនង ហើយ​ក្រុម​អ្នក​ដឹកជញ្ជូន​វី​ង​ម៉​ល នឹង​នាំយក​អាហារ​និង​សម្ភារៈ​ទាំងនោះ​ចែកជូន​ដល់​អ្នក​ខ្វះខាត​ពិតប្រាកដ​ដោយ​ឥតគិតថ្លៃ​សេវា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី សួស ពៅ​មាលា ប្រធាន​ជាន់ខ្ពស់ ប្រតិបត្តិ​អាជីវកម្ម វី​ង​ម៉​ល​បាន​មានប្រសាសន៍ថា​៖ «​នេះ ជា​ពេលវេលា​ដ៏​សែន​លំបាក មួយ ចំពោះ​លោក​អ៊ុ លោកតា ធាក់​ស៊ីក្លូ អ្នក​រើស​អេដចាយ កម្មករសំណង់ ជាច្រើន​កំពុង​ជួប​បញ្ហា​ខ្វះ​អាហារ​បរិភោគ​។ សំរាប់​អ្នក​ខ្វះខាត​មួយចំនួន អាហារ​មួយកញ្ចប់ ឬ សំភារៈ​មួយចំនួន​មិន​ត្រឹមតែ​ចម្អែត​តែមួយ​ក្រពះ​ប៉ុណ្ណោះ​ទេ តែ​ជាការ​លើកទឹកចិត្ត ការរួម​សុខ​រួម​ទុក​និង ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគាត់​។​»

​លោកស្រី​បាន​បន្តថា រាល់​ទំនិញ​ដែល​ត្រូវបាន​កុម្ម៉ង់​ដោយ​អតិថិ​ជ ន នឹងត្រូវ​ដឹក​ជូន​ដល់​ក្រុម​គោលដៅ​យ៉ាងពិត​ប្រាកដ និង​មិនមាន​បាត់បង់​អ្វី​ឡើយ​។​

​ស្ថិតក្នុង​វ័យ​៧៤​ឆ្នាំ លោកពូ ឈុន ថន អ្នកធាក់ស៊ីក្លូ​ជាង​៣០​ឆ្នាំ​នៅ​ម្តុំ​ផ្សារ​ថ្មី​បាន​និយាយ​ទាំង​ក្តុកក្តួល​ថា​៖« ម៉ា​រដូវ​កូ​វីដ​នេះ រក​អី​ហូប​ស្ទើរតែ​មិនបាន​។ ព្រឹក​មិញ​អង្គុយចាំ​ដឹក​ម៉ូយ បិះ​អត់​អី​ហូប សំណាង​ចេះ​មាន​គេ​ឲ្យ​បាយ​ថ្ងៃត្រង់​ទុក​ហូប​ពីរ​នាក់​យាយ​នៅផ្ទះ​។​» លោកពូ​ក៏បាន​បង្ហាញ​ក្តី​ត្រេកអរ​ចំពោះ​ការផ្តួចផ្តើម​ឲ្យ​មាន​កម្មវិធី កុម្ម៉ង់​អាហារ​សប្បុរស នៅលើ វី​ង​ម៉​ល ហើយ​លោក​សង្ឃឹម​នឹងមាន​អ្នក​បរិច្ចាគ​ច្រើន​ដើម្បី​ជួយ​ដល់​ជន​ទីទាល់​ដូចជា​រូបគាត់​។​

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​លោកអ្នក​អាច​យល់ដឹង​ពី​វិធី​បរិច្ចាគ​តាមរយៈ​វីដេអូ​ដែលមាន​ការណែនាំ​យ៉ាង​លំអិត​តាមរយៈ តំណរ​ភ្ជាប់​ខាងក្រោម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម