កូវីដ-១៩
ខេត្តបាត់ដំបងប្រកាសរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៩នាក់ ដែលពួកគេត្រឡប់ពីប្រទេសថៃ និងភ្នំពេញ
នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន៩នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះម្នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង៨នាក់ផ្សេងទៀត ជាពលករមកពីប្រទេសថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន កម្ពុជាថ្មីទទួលបាន គឺរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង៩នាក់នេះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១០ ខែឧសភានេះ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៧នាក់ បានព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៨នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់មូលហេតុ តម្រូវឱ្យកងរាជអាវុធទាំងអស់ ត្រូវធ្វើតេស្តកូវីដ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច



