ព័ត៌មានជាតិ
ទ្វារទឹកអូរដូនពៅ បានបើកទម្លាក់ទឹកចូលអាងកំពីងពួយ ដើម្បីសង្គ្រោះស្រូវនៅក្នុងតំបន់នោះ
ក្រុមជំនាញ នៃមន្ទីរធនធានទឹក និង ឧតុនិយម បានចុះទៅធ្វើការបើកទ្វារទឹកនៅចំណុចអូរដូនពៅ ទម្លាក់បង្ហូរចូលអាងកំពីងពួយ ដើម្បីសង្គ្រោះស្រូវក្នុងតំបន់នោះ។

មួយរយៈចុងក្រោយនេះ ភាពរាំងស្ងួតកើតឡើងជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ហើយថ្មីៗ នេះ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ក៏បានជូនដំណឹងឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសារតែខេត្តនេះទទួលរងសម្ពាធ ការវិវត្ត នៃបាតុភូត (EI Nino) ធ្វើឲ្យខ្យល់មូសុងនិរតីថយចុះ និង បរិមាណទឹកភ្លៀងនៅខេត្តបាត់ដំបងថមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ ទាំងនេះអាចប្រឈមនឹងស្ថានភាពខ្វះទឹក និង គ្រោះរាំងស្ងួតពីកម្រិតស្រាលទៅខ្លាំង ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦។

ភាពរាំងស្ងួតនេះ ធ្វើឲ្យទឹកដែលស្តុកនៅក្នុងអាងកំពីងពួយ មានការស្រកចុះជាលំដាប់រហូតដល់បាតអាង។ ចំណែកស្រូវនៅជុំវិញតំបន់អាងទឹក ក៏មានការខ្វះខាត ធ្វើឲ្យស្រូវរបស់ប្រជាកសិករនៅក្នុងតំបន់នោះ ចាប់ផ្ដើមក្រហមជាបណ្ដើរៗ គឺ ប្រឈមនឹងងាប់។ ចំពោះទឹកក្នុងអាងនេះ អាចផ្គត់ផ្គង់ដល់ស្រូវរបស់ប្រជាកសិករជាច្រើនស្រុកដូចជា ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល និង ក្រុងបាត់ដំបងជាដើម។


លោក នី ពៅ មេឃុំតាគ្រាម បានឲ្យដឹងថា ដោយសារកង្វះខាតទឹកបែបនេះ ទើបនៅរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញនេះ ក្រុមជំនាញ នៃមន្ទីរធនធានទឹក និង ឧតុនិយម បានចុះទៅធ្វើការបើកទ្វារទឹកនៅចំណុចអូរដូនពៅ ដើម្បីទម្លាក់បង្ហូរចូលអាងកំពីងពួយ ដែលយប់មិញនេះ បានធ្លាក់ដល់អូរស្លាបប៉ាង ហើយ។


ការបើកទ្វារទឹកទម្លាក់ចូលទៅក្នុងអាងទឹកកំពីងពួយ នាពេលនេះ គឺប្រភពទឹកបានមកពីស្ទឹងមង្គលបុរី ដោយហូរកាត់តាមស្ទឹងក្តុលតាហែន ចូលទៅក្នុងស្ទឹងបវេល ទើបធ្លាក់មកក្នុងប្រឡាយអូរដូនពៅ ដែលបច្ចុប្បន្ននេះ ក៏មានប្រជាកសិករជាច្រើន បានដាក់ម៉ាស៊ីនបូមទឹក ដើម្បីបញ្ជូនបន្តគ្នាយកទៅស្រោចស្រពស្រែ បើទោះបីជាប្រភពទឹកដែលធ្លាក់ចូលមកក្នុងអាងទឹកកំពីងពួយ មិនមានច្រើនក៏ដោយ ក៏វាជាការសង្គ្រោះបឋមដល់ស្រូវផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


