ព័ត៌មានជាតិ
ផ្លូវដែលកាត់ផ្ដាច់ដោយទឹកជំនន់ជាច្រើនកន្លែងនៅស្រុកឯកភ្នំ ត្រូវបានជួសជុលឡើងវិញដោយមន្ទីរសាធារណការខេត្ត
ផ្លូវថ្នល់ជាច្រើនកន្លែងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានមន្ទីរជំនាញ ចុះធ្វើការជួសជុលឡើងវិញហើយ បន្ទាប់ពីផ្លូវទាំងនេះត្រូវបានដាច់ដោយមិនអាចឲ្យរថយន្តធ្វើដំណើរឆ្លងកាត់បាន។

គួរបញ្ជាក់ដែរថា ប្រមាណជិតមួយសប្តាហ៍កន្លងទៅនេះ ជំនន់ទឹកស្ទឹងសង្កែ បានហក់ឡើងយ៉ាងខ្លាំងស្ទើរតែដល់កម្រិតដែលត្រូវប្រកាសអាសន្ន ហើយទឹកស្ទឹងក៏បានហូរចូលទៅតាមភូមិដ្ឋាន និងបង្កឲ្យលិចលង់ដល់ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជាស្ពានថ្នល់ជាដើម។
ជាក់ស្ដែងនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទឹកស្ទឹងបានហូរកាត់ផ្លូវជាច្រើនកន្លែងសរុបប្រមាណ ៥គីឡូម៉ែត្រ ព្រមទាំងបានច្រោះផ្ដាច់ផ្លូវចំនួន ៣កន្លែងធំៗថែមទៀតផង ដែលការច្រោះដាច់ផ្លូវនេះបង្កឲ្យមានការស្ទះចរាចរណ៍ ព្រោះតែរថយន្តមិនអាចឆ្លងកាត់បាន ៣កន្លែងសរុបប្រមាណ ៤០ ម៉ែត្រ។

ដោយសង្កេតឃើញផលវិបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់តំបន់នេះ និងក្រោយពីទឹកជំនន់បានស្រករួចមក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់កម្លាំងជំនាញ និងគ្រឿងចក្រ ចុះធ្វើការជួសជុល ដោយបង្កប់លូជាច្រើនកង់ លើផ្លូវដែលដាច់ទាំង ៣កន្លែង និងចាក់ក្រួសដើម្បីសម្រួលឲ្យប្រជាពលរដ្ឋបានធ្វើការឆ្លងកាត់ជាធម្មតាឡើងវិញ។ ដោយឡែកនៅក្នុងចន្លោះដែលទឹកហូរកាត់ប្រវែង ៥គីឡូម៉ែត្រនោះ ក៏មានទីតាំងខ្លះតម្រូវឲ្យក្រុមជំនាញធ្វើការសម្រួលឲ្យផ្លូវថ្នល់បានរាបស្មើ និងធ្វើចរាចរណ៍បានងាយស្រួល។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា រហូតមកដល់ល្ងាចថ្ងៃដដែល ក្រុមមន្ត្រីជំនាញបានធ្វើការជួសជុលរួចរាល់ជាស្ថាពរ និងបានបើកឱ្យប្រជាពលរដ្ឋសិស្សានុសិស្សនៅក្នុងតំបន់នោះធ្វើចរាចរណ៍ឆ្លងកាត់បានហើយ ហើយហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់នៅមានជាច្រើនកន្លែងទៀត មិនមែនមានតែចំពោះស្រុកឯកភ្នំប៉ុណ្ណឹងទេ ដូច្នេះការងាររបស់មន្ទីរត្រូវចុះត្រួតពិនិត្យ និងក្តាប់របាយការណ៍ ដើម្បីចុះជួសជុលឲ្យទាន់សភាពការណ៍ដូចជានៅស្រុកសំឡូតជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


