Connect with us

កូវីដ-១៩

អាជ្ញាធរ​ស្រុក​អង្គស្នួល​ ប្រកាស​ឲ្យ​កម្មករ​រោងចក្រ​២៩​នាក់​ ដែលឆ្លង​កូ​វីដ១៩​ ចូលខ្លួន​មក​ព្យាបាល​ជាបន្ទាន់

បានផុស

នៅ

​រដ្ឋបាល​ស្រុក​អង្គស្នួល​នៃ​ខេត្ត​កណ្តាល បាន​ប្រកាស​ឲ្យ​កម្មករ​កម្មការិនី​ចំនួន​២៩​នាក់​ ដែល​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩​ ចូលខ្លួន​មក​ព្យាបាល​ជំងឺ​ជាបន្ទាន់​ ខណៈ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ទាក់ទង​ទៅ​ហើយ​តែ​មិន​អាច​ទំនាក់​ទំនាក់​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល បានឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ដំណឹង​ថា ​កម្មករ-កម្មការិនី​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ទាំង​២៩​នាក់​នេះ​ ធ្វើការ​នៅ​រោងចក្រ​រី​ជែ​ន និង​រោងចក្រ តៃ​ណាន ស្ថិត​ក្នុង​ឃុំ​បែក​ចាន និង​រោងចក្រ ម៉ា​ស្ទ័​រ​&​ហ្វ្រែ​ង ស្ថិតក្នុង​ឃុំ​ពើក​ ត្រូវបាន​ក្រុមគ្រូពេទ្យ​រកឃើញថា​ មាន​វិជ្ជមាន​កូវីដ១៩​ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១០ ខែ​ឧសភា​ឆ្នាំ​២០២១។ លោក​អភិបាលស្រុក​បាន​បន្ត​ថា ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ទាក់ទង គ្រប់​មធ្យោបាយ​ទៅ​ពួកគេ​ទាំង​២៩​នាក់​នោះ ​ហើយ​តែ​ពុំ​អាច​ទាក់ទង​បាន​ដោយសារ​ពួកគាត់​មិនបាន​ផ្តល់​នូវ​ព័ត៌មាន​ច្បាស់លាស់​លើ​ទម្រង់​ពាក្យ​ស្នើសុំ​ធ្វើ​ពិសោធន៍​រក​មេរោគ​ជំងឺ​កូ​វីដ​១៩ ដូចជា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង និង​អាសយដ្ឋាន​ពិតប្រាកដ ព្រមទាំង​ហៅ​ទូរសព្ទ​ជួប​ហើយតែ​មិន​សហការ​។​

លោក​អភិបាលស្រុក​ បាន​ធ្វើការ​អំពាវនាវ​​ដល់​សាច់ញាតិ ឬ​អ្នក​ដែល​បាន​ស្គាល់​អ្នកជំងឺ​(​មានឈ្មោះ​ក្នុង​តារាង​) ជួយ​ជូនដំណឹង​ដល់​ពួកគាត់ ដើម្បី​ទទួល​ការ​ព្យាបាល ហើយ​អ្នក​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ ត្រូវ​ដាក់ខ្លួន​ដាច់ដោយឡែក​ពី​អ្នកដទៃ​ចំនួន​១៤​ថ្ងៃ​។

​យោងតាម​ច្បាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បាន​កំណត់​ថា ចំពោះ​បុគ្គល​ណា​អ្នក​គេចវេះ​ពី​ការ​ព្យាបាល ឬ​គេច​ចេញពី​ទីកន្លែង​ព្យាបាល​ត្រូវ​ផ្តន្ទាទោស​ ត្រូ​វដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល និង​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​កាលបើ​អំពើ​ខាង​លើនេះ បាន​បណ្តាលឲ្យ​មានការ​ចម្លង​ជំងឺ​កូ​វីដ​-១៩​ដល់​អ្នកដទៃ​។ ដោយឡែក បើ​បុគ្គល​ណា​អ្នក​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទា​ទោស​ត្រូវ​ដាក់​ពន្ធនាគា​រ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល កាលបើ​អំពើ​ខាងលើនេះ​ បណ្តាលឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩​ដល់​អ្នកដទៃ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​សកម្មភាព​ដែល​​អ្នកមានសិទ្ធិ​ធ្វើ​ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម