កូវីដ-១៩
ស្រីៗកំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ-១៩ បានអត់?
បច្ចុប្បន្នពិភពលោកមានវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ហើយប្រទេសជាច្រើនកំពុងចាក់វ៉ាក់សាំងនេះដល់ប្រជាពលរដ្ឋដើម្បីការពារការរាតត្បាតវីរុសនេះកាន់តែច្រើន។ ទន្ទឹមនឹងមានវ៉ាក់សាំងនេះមនុស្សមួយចំនួនមិនអាចចាក់បានទេ បើក្រុមគ្រូពេទ្យពិនិត្យឃើញថាមានបញ្ហាសុខភាពណាមួយ។ ចុះស្រីៗយើង មានបំណងយកកូនវិញ អាចចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានឬយ៉ាងណា?

ខាងក្រោមជាការបកស្រាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) អាមេរិក មកឲ្យស្រីៗយើងបានដឹង។
នៅក្នុងវិបសាយCDC អាមេរិក ចុះផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានពន្យល់ថា ស្រ្តីដែលមានបំណងយកកូន ឬកំពុងព្យាយាមយកកូនគួរតែទៅទទួលវ៉ាក់សាំងបង្ការកូវីដ១៩។

CDC អាមេរិកបញ្ជាក់ថា តាមការស្រាវជ្រាវកន្លងមក អ្នកជំនាញជឿថាវ៉ាក់សាំងបង្ការកូវីដ១៩ ទំនងជាមិនមានហានិភ័យណាមួយលើអ្នកព្យាយាមយកកូន ឬមានបំណងយកកូននោះទេ មិនថាក្នុងរយៈពេលខ្លី ឬវែង។
បើតាមCDC អាមេរិក ដដែល វ៉ាក់សាំងបង្ការកូវីដ១៩ ក៏ដូចជាវ៉ាក់សាំងផ្សេងៗទៀតដែរ គឺជួយបង្ហាត់រាងកាយឲ្យបង្កើតបានអង់ទីករ សម្រាប់តទល់នឹងវីរុសបង្កជាជំងឺកូវីដ១៩ និងការពារខ្លួនកុំឲ្យធ្លាក់ខ្លួនឈឺនៅពេលក្រោយ។

ប្រភពដដែលបន្តថា គិតមកទល់ពេលនេះមិនមានភស្តុតាងបញ្ជាក់ថាអង់ទីករដែលបង្កើតឡើងដោយវ៉ាក់សាំងបង្ការកូវីដ១៩ អាចបង្កជាបញ្ហាក្នុងការមានផ្ទៃពោះ និងការអភិវឌ្ឈសុកនោះទេ។ បន្ថែមពីនេះ ក៏គ្មានដែរភស្តុតាងបញ្ជាក់ថាវ៉ាក់សាំងនេះធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពបង្កកំណើត។
ជាការណែនាំ CDC អាមេរិក ថាអ្នកដែលកំពុងព្យាយាមយកកូន ឬមានបំណងយកកូន គួរទៅទទួលវ៉ាក់សាំងបង្ការកូវីដ១៩ នៅពេលមានការប្រកាសឲ្យចាក់វ៉ាក់សាំងនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទីបំផុត! ស្ត្រីពពោះអាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយសុវត្ថិភាព
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


